ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសជុំវិញកន្លែងបាក់ស្រុតជាតំបន់គ្រោះថ្នាក់ក្រោយប្រទះឃើញផ្លូវផ្សេងទៀតជ្រាបទឹក
អភិបាលក្រុងបាងកក បានប្រកាសតំបន់ជុំវិញផ្លូវ Samsen ជាតំបន់គ្រោះថ្នាក់ បន្ទាប់មានការបាត់ស្រុតបង្កើតរណ្ដៅដ៏ធំនៅមុខមន្ទីរពេទ្យ Vajira កាលពីថ្ងៃពុធ និងដោយសារទើបតែប្រទះឃើញផ្លូវផ្សេងទៀតជ្រាបទឹកស្រដៀងកន្លែងកើតហេតុចាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ខែកញ្ញា។

ការប្រកាសនេះកើតឡើងបន្ទាប់ពី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថៃប្រទះឃើញទីតាំងទីពីរទៀតមានការជ្រៀបទឹកចម្ងាយ ២ គីឡូម៉ែត្រពីកន្លែងបាក់ស្រុត ដែលបង្ហាញសញ្ញាព្រមានស្រដៀងគ្នាទៅនឹងកន្លែងបាក់ស្រុតលើកដំបូង។ ប៉ូលិសបានបិទចរាចរណ៍ភ្លាមៗនៅទីនោះ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់បន្តទៀត។
គួររម្លឹកថាកាលពីថ្ងៃពុធ ទឹកជ្រាបត្រូវបានគេប្រទះឃើញជាលើកដំបូងចេញពីផ្ទៃខាងលើផ្លូវនៅមុខមន្ទីរពេទ្យ Vajira នៅម៉ោងប្រហែល ៦ ព្រឹក មុនពេលបាក់ស្រុតនៅម៉ោងប្រហែល ៦:៣០ព្រឹកបង្កើតជារណ្តៅទំហំ ៣០x៣០ ម៉ែត្រ ជម្រៅប្រមាណ ១៧ ម៉ែត្រ។ អាជ្ញាធរថៃបានលើកឡើងថា ការបាក់ស្រុតនេះបណ្តាលមកពីការលេចធ្លាយបំពង់ទឹកសំខាន់មួយ ដែលភ្ជាប់ទៅនឹងការសាងសង់ផ្លូវក្រោមដី ហូរនាំដីចូលទៅក្នុងផ្លូវរូងក្រោមដី ទើបបណ្តាលឱ្យមានការបាក់ស្រុត។

នៅពេលនេះជាងកំពុងព្យាយាមបិទការលេចធ្លាយទឹក និងលើកបន្ទះបេតុង ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសនៅពេលប្រើប្រាស់រថយន្តស្ទូចនៅជិតកន្លែងកើតហេតុ។ លើសពីនេះកម្មករបានប្រើបាវខ្សាច់ដាក់នៅជុំវិញបំពង់បង្ហូរទឹក ដើម្បីទប់ស្កាត់លំហូរទឹក និងកាត់បន្ថយបំណាក់ដី ខណៈទឹកភ្លៀងក៏បង្កហានិភ័យចម្បងផងដែរ។ រដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងស្តារការផ្គត់ផ្គង់ទឹកដែលរងការរំខាន ជម្លៀសអ្នកជំងឺដែលដេកលើគ្រែចំនួន ១០ នាក់ និងសម្រួលចរាចរណ៍ដោយការបង្វែរតាមផ្លូវផ្សេងជំនួសវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


