ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតម្លៃ២៥ពាន់លានដុល្លារ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីថ្ងៃសុក្រទី២៦កញ្ញាថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ២៥ពាន់លានដុល្លារជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន៤ នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងមូស្គូ គ្របដណ្តប់លើការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី៣ លើផ្ទៃដី៥០០ហិកតានៅក្នុងតំបន់ Sirik នៃខេត្ត Hormozgan។ នៅពេលសាងសង់រួច រោងចក្រទាំងនោះត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ៥០០០មេហ្គាវ៉ាត់។
Rosatom បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីក្រុងតេហេរ៉ង់ ស្តីពីរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច ប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៃគម្រោងនោះទេ។
បច្ចុប្បន្នអ៊ីរ៉ង់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់គឺរោងចក្រ Bushehr ដែលសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូងដែលបង្កើតថាមពលប្រហែល១ជីហ្គាវ៉ាត់។
កិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់អំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងក្រុងតេហេរ៉ង់។ រុស្ស៊ីបានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា ដែលអ៊ីស្រាអែលបានអះអាងថា អ៊ីរ៉ង់ជិតឈានដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេហេរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមានបំណង់ចង់បង្កើតអាវុធបរមាណូ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ។
គម្រោងនេះ គឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសទាំងពីរ ហើយអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយរដ្ឋាភិបាលលោកខាងលិច ដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


