ព័ត៌មានអន្ដរជាតិ
អាស៊ីអាគ្នេយ៍ រងការវាយប្រហារនិងបំផ្លិចបំផ្លាញធំធេងដោយព្យុះ ប៊ូឡូយ ឯមនុស្សក៏ស្លាប់ច្រើន
តំបន់អាគ្នេយ៍កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ ប៊ូឡូយ ដែលបានវាយប្រហារនិងបង្កការបំផ្លិចបំផ្លាញធំធេងជាពិសេសនៅប្រទេសវៀតណាម ថៃ និងហ្វីលីពីន។

🚨ប្រទេសវៀតណាម

ប្រទេសវៀតណាម ជាកន្លែងដែលព្យុះប៊ូឡូយវាយប្រហារយ៉ាងពេញទំហឹង ដោយគិតត្រឹមថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ វាបានឆក់យកជីវិតមនុស្សចំនួន១៩នាក់។ ក្រៅពីមនុស្សស្លាប់ នៅមានអ្នកបាត់ខ្លួនយ៉ាងតិច ២១នាក់ទៀត ខណៈ ៨៨នាក់រងរបួស។
លើពីនេះ ផ្ទះសម្បែងជាង ១០០ ០០០ ខ្នងត្រូវបំផ្លាញភាគច្រើននៅខេត្ត Nghe An និង Ha Tinh ហើយផ្ទះជាង ៣៤៧ ០០០ ខ្នងគ្មានអគ្គិសនីប្រើប្រាស់។
ព្រលានយន្តហោះចំនួន៤ក៏បិទដំណើរការផងដែរ, ប្រជាជនជាង ២៤០ ០០០ នាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំណែកដំណាំលើផ្ទៃដីជាង ១០ ០០០ ហិកតា ត្រូវទឹកជន់លិច។
🚨ប្រទេសហ្វីលីពីន

មុនទៅដល់វៀតណាម ព្យុះប៊ូឡូយវាយប្រហារហ្វីលីពីនសិន ដោយបណ្តាលឲ្យមនុស្សស្លាប់២៧នាក់, របួស៣៣នាក់និងបាត់ខ្លួន១៤នាក់។
លើសពីនេះមនុស្ស២.៧លាននាក់បានរងផលប៉ះពាល់ ខណៈប្រហែល ៤០០ ០០០នាក់ត្រូវជម្លៀស រីឯផ្ទះ៧០៨ខ្នងត្រូវបំផ្លាញទាំងស្រុង និង៤ ៤៩៤ខ្នងរងការខូចខាត។
ទន្ទឹមនោះ សាលា២៥៤កន្លែងត្រូវបំផ្លាញ ផ្លូវ២៤៣ខ្សែខូចខាតនិងស្ពាន៤៦ខ្សែក៏ខ្ទេចខ្ទី។
🚨ប្រទេសថៃ

តួលេខមនុស្សស្លាប់នៅប្រទេសថៃដោយសារព្យុះ ប៊ូឡូយ បានកើនឡើងដល់៧នាក់ហើយ ខណៈក៏មានអ្នករងផលប៉ះពាល់ចំនួន ២៦៩ ៣៥១នាក់ ផងដែរ។
នៅខេត្តអយុធ្យា រងគ្រោះធ្ងន់ជាងគេ ដោយទឹកទន្លេចៅប្រាយ៉ា បានប៉ះពាល់ដល់មនុស្សជាង ៣៨ ០០០គ្រួសារ រួមជាមួយនឹងសាលារៀន និងសំណង់ផ្សេងៗទៀត។
លើសពីនេះ ដីស្រែចម្ការ រួមទាំងស្រូវនិងដំណាំហូបផ្លែ ក៏រងការខូចខាតយ៉ាងដំណំពីទឹកជំនន់ផងដែរ ចំណែកបណ្តាញគមនាគមន៍ ត្រូវកាត់ផ្តាច់នៅតំបន់ខ្លះ។
ក្រៅពីប្រទេសទាំង៣ខាងលើ ព្យុះប៊ូឡូយក៏ជះឥទ្ធិពលលើកម្ពុជា ឡាវនិងមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែមិនសូវធ្ងន់ធ្ងរទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ស្លាប់មនុស្ស៧នាក់ហើយ ដោយសារឥទ្ធិពលព្យុះ ប៊ូឡូយ ខណៈជិត ២៧ម៉ឺននាក់ រងផលប៉ះពាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


