ព័ត៌មានអន្ដរជាតិ
ថៃ ស្លាប់មនុស្ស៧នាក់ហើយ ដោយសារឥទ្ធិពលព្យុះ ប៊ូឡូយ ខណៈជិត ២៧ម៉ឺននាក់ រងផលប៉ះពាល់
ប្រទេសថៃបានរងឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ ប៊ូឡូយ ដោយបើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ, តួលេខមនុស្សស្លាប់បានកើនឡើងដល់៧នាក់ហើយ។

របាយការណ៍ដែលផ្សាយដោយ The Nation កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ បានបង្ហាញថា ក្រៅពីមនុស្សស្លាប់ក៏នៅមានអ្នករងផលប៉ះពាល់ចំនួន ២៦៩ ៣៥១នាក់ ផងដែរ។
ទន្ទឹមនោះ ខេត្តចំនួន១៧ត្រូវជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri។

ដោយសារតែភាពធ្ងន់ធ្ងរនៃព្យុះនេះ អាជ្ញាធរថៃ បានប្រញាប់ប្រញាល់ចេញការព្រមានឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ខណៈមានការព្យាករថា ទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់ខ្លាំងដល់ចុងសប្តាហ៍។
មុននេះ អ្នកខេត្ត Ang Thong, Ayutthaya, Sing Buri និង Chainat ក៏ត្រូវព្រមានអំពីអាសន្នធំផងដែរ ដោយសារតែនាយកដ្ឋានធារាស្រ្ត (RID) បានប្រកាសភ្លាមៗអំពីការប្រែ បញ្ចេញទឹកពីទំនប់ចៅប្រាយ៉ា លើសកម្រិតប្រកាសពីមុន។

RID ជូនដំណឹងថា ដោយមើលឃើញពីស្ថានភាពកាន់តែមិនស្រួលដោយឥទ្ធិពលព្យុះ ទំនប់ចៅប្រាយ៉ា ត្រូវតែបញ្ចេញទឹកលើសពីការប្រកាសមុននេះ ពោលគឺត្រូវរំដោះទឹក ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី ហើយប្រហែលត្រូវបញ្ចេញលើសនេះទៀត បើចាំបាច់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ទំនប់ ជាពិសេសខ្លាចបាក់ធ្លាយ។
សេចក្តីប្រកាសភ្លាមៗនេះ ធ្វើឲ្យពលរដ្ឋក្នុងខេត្តទាំង៤អាចរៀបចំខ្លួនព្រមទាំងទ្រពសម្បត្តិរបស់ពួកគេមិនទាន់ ព្រោះថាច្បាស់ណាស់ ខេត្តទាំងនេះនឹងត្រូវជន់លិចធំធេង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


