Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមធ្ងន់ធ្ងរ! ព្យុះចាស់សម្លាប់មនុស្ស៥១នាក់ ខណៈព្យុះថ្មីក៏មកដល់

បានផុស

នៅ

ប្រទេសវៀតណាម ត្រូវរងគ្រោះធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះ ប៊ូឡូយ ដោយគិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៤ខែតុលាឆ្នាំ២០២៥ តូលេខមនុស្សស្លាប់បានហក់ឡើងដល់៥១នាក់ហើយ ខណៈព្យុះថ្មីឈ្មោះ ម៉ាតម៉ូ នឹងចូលមកដល់នៅចុងសប្តាហ៍នេះទៀត។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ VN Express, ព្យុះប៊ូឡូយ បានបក់បោកលើប្រទេសវៀតណាម កាលពីថ្ងៃចន្ទជាមួយកម្លាំងខ្យល់ល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វាបង្កឲ្យមានទឹកជំនន់និងបំណាក់ដីដ៏អាក្រក់។

បន្ថែមពីលើការសម្លាប់មនុស្ស ឥទ្ធិពលព្យុះដ៏សាហាវនេះក៏បណ្តាលឲ្យមនុស្ស១៤នាក់ បាត់ខ្លួនផងដែរ។ ទឹកជំនន់និងបំណាក់ដីបានបំផ្លាញផ្ទះសម្បែងជាង ២០០ ០០០ខ្នងទូទាំងប្រទេស និងកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។ 

ស្របពេលជាមួយគ្នានោះដែរ ក្រសួងបរិស្ថានវៀតណាម បានវាយតម្លៃថា ការខាតបង់សេដ្ឋកិច្ចបណ្តាលមកពីព្យុះ ប៊ូឡូយ គឺមានប្រហែល ៦០៦លានដុល្លារអាមេរិក។ 

(រូបថត៖ VN Express)

ខណៈរងគ្រោះដោយព្យុះចាស់ផងនោះ វៀតណាមត្រូវជួបព្យុះថ្មីទៀតនៅចុងសប្តាហ៍។ ម៉ាតម៉ូ គឺជាព្យុះទី១១ដែលវាយប្រហារប្រទេសវៀតណាម ក្នុងឆ្នាំនេះ។

ដ្បិតមិនទាន់ដឹងអំពីកម្លាំងរបស់វា ប៉ុន្តែមន្ត្រីវៀតណាម បានដាក់ចេញវិធានការទប់ទល់រួចអស់ហើយ ដើម្បីបញ្ចៀសការស្លាប់មនុស្សច្រើននាក់បន្ថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ជួបព្យុះថ្មីមួយទៀត បន្ទាប់ពីព្យុះចាស់ សម្លាប់មនុស្ស៣៩នាក់ និងបំផ្លិចបំផ្លាញធំធេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម