ព័ត៌មានអន្ដរជាតិ
វៀតណាម ជួបព្យុះថ្មីមួយទៀត បន្ទាប់ពីព្យុះចាស់ សម្លាប់មនុស្ស៣៩នាក់ និងបំផ្លិចបំផ្លាញធំធេង
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករអាកាធាតុវៀតណាម, ប្រទេសនេះនឹងជួបព្យុះមួយទៀត ដែលនឹងវាយប្រហារដីគោកនៅចុងសប្តាហ៍។

សារព័ត៌មាន Vietnam Net ផ្សាយថា បច្ចុប្បន្នព្យុះឈ្មោះ Matmo នេះកំពុងស្ថិតនៅភាគខាងកើតដែនទឹកហ្វីលីពីន ហើយនឹងទៅដល់ដីគោកវៀតណាមនៅថ្ងៃសោរ៍ទី៤ខែតុលា ជាមួយកម្លាំងខ្យល់ខ្លាំង។
ព្យុះថ្មីនឹងវាយប្រហារវៀតណាម ស្របពេលប្រទេសនេះមិនទាន់ធូរស្បើយស្រួលបួលផង ពីឥទ្ធិពលព្យុះប៊ូឡូយ ដែលបណ្តាលឲ្យមនុស្ស៣៩នាក់ស្លាប់ របួស១៤៧នាក់និង២១នាក់បាត់ខ្លួនភាគច្រើនដោយសារបាក់ដីនិងទឹកជំនន់។

លើសពីនេះ បើយោងតាមនាយកដ្ឋានគ្រប់គ្រងនិងការពារគ្រោះធម្មជាតិវៀតណាម, ក្រៅពីជនរងគ្រោះ ខ្យល់ព្យុះក៏ធ្វើឲ្យផ្ទះ១៦០ខ្នងបាក់រលំ និងជិត១៥៥ ០០០ខ្នងរងការខូចខាតផងដែរ។
មិនត្រឹមប៉ុណ្ណឹង ដីកសិកម្មជាង ៥១ ០០០ហិកតានិងវារីវប្បកម្ម ១៣ ៤០០ហិកតា ត្រូវទឹកជន់លិច រីឯសត្វចិញ្ចឹម ១ ៦០០ក្បាលនិងបក្សី៤០៥ ០០០ក្បាលត្រូវងាប់។

ទន្ទឹមនោះ សាលារៀន១ ៤០០កន្លែងបានរងផលប៉ះពាល់ ចំណែកផ្លូវថ្នល់ ៦ ៨០០ខ្សែនៅប៉ែកខាងជើងត្រូវទឹកជន់លិច ខណៈបង្គោលភ្លើង ៨ ២០០ដើមបានបាក់ កាត់ផ្តាច់អគ្គិសនីដល់មនុស្ស ២.៧លាននាក់។
សរុបជារួម ព្យុះប៊ូឡូយ បានបង្កការខាត់បង់ផ្នែកសេដ្ឋកិច្ចគិតជាទំហំទឹកប្រាក់ ជាង ១១ ៤០០ពាន់លានដុង ក្នុងនោះខេត្តHa Tinh ធ្ងង់ធ្ងរជាងគេដោយខាតអស់ ៦ ០០០ពាន់លានដុង បន្ទាប់មក Lao Cai ២ ៧៥០ពាន់លានដុងនិង Nghe An ១ ៦០០ពាន់លានដុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Bualoi បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងប្រទេសវៀតណាម ខណៈអ្នកស្លាប់កើនដល់២៦នាក់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


