Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅថៃ ហក់ឡើងខ្ពស់ ថ្ងៃនេះរកឃើញរហូតដល់ទៅ ៧៨៩ករណី

បានផុស

នៅ

នៅថ្ងៃសៅរ៍ទី១០ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ៧៨៩ករណី និងអ្នកស្លាប់ម្នាក់។

This image has an empty alt attribute; its file name is WireAP_d03b7ed117714b188d6520ff575d30d6_16x9_1600-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីថ្មីទាំងអស់ មាន៥២២ករណីគឺជាការឆ្លងក្នុងសហគមន៍ ខណៈ២៥៩ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម ហើយ៨ករណី ជាការនាំចូល។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៣៣នាក់បានជាសះស្បើយ។

This image has an empty alt attribute; its file name is yq-thaicov-09042021.jpg

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី ១០ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣១,៦៥៨ករណី។ មនុស្សចំនួន ២៨,១៦១នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់៩៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ឆ្លងច្រើនពេក! ថៃ រឹតត្បិតក្រុងបាងកក និងបិទខេត្តចំនួន ៤០ រយៈពេល ២ សប្ដាហ៍រហូតដល់ចប់ចូលឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម