សុខភាព
ផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌!
ដុំស្បូន ជាដុំសាច់ដែលកើតចេញពីសាច់ដុំស្បូន។ ជាទូទៅដុំស្បូនជាដុំស្លូត តែវាអាចមានការរីកទំហំ ដែលធ្វើឲ្យមានការរំខានដល់សរីរាង្គដែលនៅក្បែរ ដូចជាប្លោកនោម ពោះវៀន និងតម្រងនោមជាដើម។ បើទីតាំងដុំស្បូន នៅក្នុងស្រទាប់រដូវ វាអាចឲ្យមានការរំខានដល់ការតោងជាប់របស់កូន ដែលជាកត្តាប្រឈមមុខនឹងភាពពិបាកមានកូន ឬការរលូតកូនញឹកញាប់។
ក្នុងករណីស្ត្រីមានផ្ទៃពោះ ហើយដឹងថាខ្លួនមានដុំស្បូន ស្ត្រីគួរតែមានការតាមដានជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យមានការសម្រាលប្រកបដោយសុវត្ថិភាព។
ក) ការមានផ្ទៃពោះអាចជះឥទ្ធិពលទៅលើដុំស្បូនដូចជា៖
– ការឡើងទំហំនៃដុំស្បូន ដោយសារការកើនឡើងនៃចរន្តអរម៉ូនក្នុងពេលមានផ្ទៃពោះ

– ការឈឺចុកចាប់លើដុំស្បូនក្នុងពេលពរពោះ។
ខ) ដុំស្បូនអាចផ្តល់ផលវិបាកដល់គភ៌ដូចជា៖
– ការរលូត ឬការសម្រាលកូនមុនខែ ចំពោះដុំស្បូនដែលទីតាំងនៅក្នុងស្រទាប់រដូវ។
– អាចរំខានដល់ការបង្វិលរបស់កូន ដែលធ្វើឲ្យកូនក្នុងផ្ទៃស្ថិតក្នុងទម្រង់មួយពិបាកសម្រាល។

– អាចជារនាំងខណ្ឌ រវាងមាត់ស្បូន និងកូន ដែលជាកត្តាសម្រាលតាមធម្មជាតិមិនបាន នឹងត្រូវប្រឈមមុខនឹងការសម្រាលដោយការវះកាត់។

– ការធ្លាក់ឈាមក្រោយសម្រាល ដោយស្បូនកន្ត្រាក់មិនបានល្អ។
គ) ការព្យាបាល៖
ការព្យាបាលដោយការវះកាត់ដុំស្បូនក្នុងពេលពរពោះ ឬក្នុងពេលសម្រាលកូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចឲ្យមានការបាត់បង់ឈាមច្រើន ដោយសារស្បូនក្នុងពេលមានផ្ទៃពោះគឺសំបូរសរសៃឈាមច្រើនជាងពេលមិនមានផ្ទៃពោះ។

“សូមស្ត្រីជាមាតា មេត្តាយកចិត្តទុកដាក់តាមដានសុខភាព ដោយការមកពិគ្រោះ ពិនិត្យផ្ទៃពោះ ពិនិត្យអេកូសាស្ត្រឲ្យបានទៀងទាត់ តាមការកំណត់ដោយគ្រូពេទ្យជំនាញ។ សូមអញ្ជើញមកទទួលការប្រឹក្សាច្បាស់លាស់ជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើមានបញ្ហាដូចបានជូនជ្រាបខាងលើ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាថ៌កំបាំងនៅពីក្រោយជំងឺខ្វះគ្រាប់ឈាមក្រហម ដែលមិនត្រូវមើលរំលង!
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់



