Connect with us

សុខភាព

ដើម្បីសម្រស់និងអាយុរវែង ត្រូវជ្រើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ

បានផុស

នៅ

ផ្អែកលើអាយុរបស់មនុស្សម្នាក់ៗ មានអាហារមួយចំនួនដែលគួរជ្រើសរើស និងមួយចំនួនគួរចៀសវាង ដើម្បីឲ្យយើងមានសម្រស់ស្រស់ស្អាត អាយុវែង និងមានសុខភាពល្អ។ តើយើងគួរបរិភោគអាហារបែបណាដែលសមស្របទៅតាមវ័យរបស់យើង?

វ័យជំទង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅដំណាក់កាលវ័យជំទង់រាងកាយរបស់មនុស្សកំពុងតែរីកលូតលាស់ ដែលជាហេតុធ្វើឲ្យមនុស្សក្នុងវ័យនេះត្រូវការសារធាតុចិញ្ចឹមច្រើន។ មនុស្សវ័យជំទង់ភាគច្រើនមិនចូលចិត្តញ៉ាំអាហារពេលព្រឹក និងចូលចិត្តញ៉ាំអាហារខាងក្រៅផ្ទះឥតប្រយោជន៍ជាច្រើនដែលខុស។

ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមអាយុនេះ ចូរបង្កើតទម្លាប់ទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។ អ្នកមិនចាំបាច់បោះបង់ចោលអាហារសម្រន់ដែលអ្នកចូលចិត្តនោះទេ ប៉ុន្តែគួរកាត់បន្ថយកុំឧស្សាហ៍ញ៉ាំវាច្រើនពេក។ អ្នកគួរញ៉ាំអាហារដែលមានជាតិកាល់ស្យូម ប្រូតេអ៊ីន(ត្រី សាច់) និងអាហារដែលសម្បូរទៅដោយជាតិដែកនៅក្នុងរបបអាហារជាប្រចាំ ព្រោះវាជួយដល់ការលូតលាស់។

វ័យ២០ឆ្នាំ

នៅពេលអ្នកមានអាយុជាង ២០ ឆ្នាំ វាដល់ពេលដែលត្រូវផ្លាស់ប្តូររបបអាហារខុសពីវ័យជំទង់ហើយ! វ័យនេះអ្នកគួរជ្រើសទទួលទាន ដំឡូងផ្អែម ពោតលីង ក្រូចឆ្មារ សូកូឡា ទឹកដោះគោ ទឹកដោះគោជូរ និងសាច់មាន់។ល។  ក្រៅពីនេះអ្នកអាចបញ្ចូលអាហារដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ និងអាស៊ីតហ្វូលិកដូចជា បន្លែ ស្លឹកខ្ទឹម នំប៉័ង ត្រីសាលម៉ុង និងគ្រាប់ជី។

វ័យ៣០ឆ្នាំ

ដើម្បីទ្រទ្រង់ដល់ការផ្លាស់ប្តូររាងកាយក្នុងអាយុនេះ អ្នកគួរបញ្ចូលអាហារដែលជួយដល់សាច់ដុំ និងធ្វើឱ្យឆ្អឹងរឹងមាំនៅក្នុងរបបអាហារ។ សារធាតុដែលមានជាតិប្រូតេអ៊ីនដូចជា ស៊ុត គ្រាប់ធញ្ញជាតិ ផលិតផលសណ្តែក សាច់មាន់ ទឹកដោះគោ និងទឹកដោះគោជូរ ទាំងនេះសុទ្ធសឹងតែចាំបាច់សម្រាប់ពង្រឹងឆ្អឹងរបស់អ្នក។ ប៉ុន្តែអ្នកក៏គួរចាំបាច់ប្រើថ្នាំគ្រាប់កាល់ស្យូម និងប្រូតេអ៊ីនបន្ថែមផងដែរ។

វ័យ៤០ឆ្នាំ

ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជម្រុញការរំលាយអាហាររបស់អ្នកនៅដំណាក់កាលនេះ អ្នកត្រូវបញ្ចូលអាហារដែលមានជាតិសរសៃនៅក្នុងរបបអាហារ។ អាហារទាំងនោះមានដូចជា ផ្កាស្ពៃខូលី គ្រាប់ធញ្ញជាតិ និងដំឡូង។ អាហារផ្សេងទៀតរួមមាន ប៊ឺហ្គឺរនិងសាំងវិចដែលធ្វើដោយខ្លួនឯងនៅផ្ទះ ទឹកដោះគោគ្មានជាតិខ្លាញ់ ផ្លែឈើ និងបន្លែ។ ជាពិសេសអាហារដែលសម្បូរប្រូតេអ៊ីន។

វ័យ៥០ឆ្នាំ

នៅពេលអ្នកមានអាយុជាង ៥០ ឆ្នាំ ក្រៅពីទឹកដោះគោ និងធញ្ញជាតិ អ្នកត្រូវបន្ថែមអាហារមានជាតិស្ករទៅក្នុងរបបអាហារដូចជា ទឹកឃ្មុំជាដើម។ ដើម្បីកាត់បន្ថយភាពចាស់ អ្នកគួរបរិភោគផ្លែ បឺរ ខាត់ណាខៀវ ផ្កាខាត់ណា និងស្ពៃខ្មៅ។ ការទទួលទានផ្លែប៉ោមក៏អាចជួយអ្នកក្នុងការបញ្ចុះកូឡេស្តេរ៉ូល និងប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានផងដែរ។

វ័យ៦០ឆ្នាំឡើងទៅ

នៅពេលអ្នកស្ថិតក្នុងដំណាក់កាលនេះ អ្នកត្រូវបន្ថែមបន្លែ និងផ្លែឈើ ឲ្យកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ជាពិសេសអាហារដែលសម្បូរទៅដោយជាតិដែកដូចជាស្ពៃខ្មៅ សណ្តែក សណ្តែកសៀង និងបន្លែស្លឹកបៃតង។ល។ បន្ថែមពីលើអាហារទាំងនេះ អ្នកត្រូវកាត់បន្ថយការប្រើប្រាស់អំបិល និងទទួលទឹកឱ្យបានច្រើន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

ចុចអាន៖ ប្រភេទអាហារដែល​មិន​គួរ​ញ៉ាំ​​​ច្រើន​ ក្រោយវ័យ ​៣០​ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

សេដ្ឋកិច្ច៨ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

សេដ្ឋកិច្ច៨ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម