សុខភាព
ផឹកទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងតិច៧យ៉ាង
ខ្ញីគឺមានប្រយោជន៍ណាស់សម្រាប់សុខភាព និងត្រវបានប្រើប្រាស់ជាថ្នាំបុរាណព្យាបាលជំងឺទៀតផង។ ដើម្បីបានទឹកខ្ញីយើងអាចយកខ្ញីស្រស់ទៅដាក់កក្នុងទឹកដាំពុះ រួចទុកឲ្យត្រជាក់ និងចម្រាញ់យកតែទឹក។ ជាមួយគ្នានេះទឹកខ្ញីដែលចម្រាញ់បាន យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូលបន្តិចបានដើម្បីបានរស់ជាតិកាន់តែពិសេស។ បើយើងអាចផឹកទឹកខ្ញីរាល់បានថ្ងៃ នោះនឹងបានអត្ថប្រយោជន៍ច្រើនដល់សុខភាព។
១. ល្អចំពោះប្រព័ន្ធរំលាយអាហារ

ការផឹកទឹកខ្ញីមួយថ្ងៃមួយកែវជាអាចជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ និងអាចបង្ការការពិបាកក្នុងការរំលាយអាហារ អាការៈក្អួតចង្អោរ និងក្រហាយទ្រូង (Heartburn)។ យើងអាចប្រើប្រាស់ទឹកខ្ញីដើម្បីជួយសម្រាលដល់អាការៈចាញ់កូនដោយបន្ថែមទឹកជីរអង្កាម ទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយមុខមួយស្លាបព្រាកាហ្វេទៅក្នុងទឹកខ្ញីនោះ។
២. បង្ការជំងឺទឹកនោមផ្អែម
ការផឹកទឹកខ្ញីជាមួយនឹងទឹកក្រូចឆ្មារអាចកាត់បន្ថយហានិភ័យការខូចខាតនៃតម្រងនោម និងអាចកាត់បន្ថយហានិភ័យទឹកនោមផ្អែមទៀតផង។ ខ្ញីសំបូរដោយស័ង្កសីដែលមានតួនាទីសំខាន់ក្នុងការផលិតអរម៉ូនអាំងស៊ុយលីន។ អរម៉ូននេះដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។
៣. ជួយដល់ការសម្រកទម្ងន់

កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឲ្យរាងកាយកាន់តែឃ្លាន និងប្រឈមនឹងការញ៉ាំច្រើនហួសកំណត់។ ទឹកខ្ញីអាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងចំណង់ទៅលើការញ៉ាំ។ មិនត្រឹមតែប៉ុណ្ណោះនៅអាចជួយរាងកាយក្នុងស្រូបយកជាតិខ្លាញ់ប្រសើរឡើងដែលជួយដល់ការសម្រកទម្ងន់។
៤. ជួយដល់សក់ និងស្បែក
ខ្ញីមានពពួកវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចនេះហើយការផឹកទឹកខ្ញីអាចជួយឲ្យស្បែករលោងស្អាត។ បន្ថែមពីនេះទៀត នៅមានវីតាមីន A និងCជួយដល់សរសៃសក់ឲ្យល្អឡើង ហើយជួយលាងសម្អាតជាតិពុលក្នុងឈាម និងព្យាបាលជំងឺស្បែកផ្សេងៗ។
៥. ការពារពីជំងឺភ្លេចភ្លាំង

ការសិក្សាជាច្រើនបានបង្ហាញថាខ្ញីអាចជួយបន្ថយភាពខូចខាតនៃកោសិកាខួរក្បាល។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុផ្សេងទៀតក្នុងខ្ញីអាចឆ្លើយតបនឹងការរលាកដែលកើតឡើងនៅខួរក្បាលបាន។
៦. បំបាត់ការឈឺចុកចាប់
ខ្ញីក៏ប្រើប្រាស់យូរណាស់មកហើយដើម្បីព្យាបាលការរលាក។ ការសិក្សាបានបង្ហាញថាទឹកខ្ញីអាចបំបាត់ការឈឺចាប់បង្កមកពីជំងឺរលាកសន្លាក់ឆ្អឺង ជាពិសេសនៅជង្គង់។ ទឹកខ្ញីក៏ជួយបំបាត់អាការៈឈឺក្បាល ឈឺពោះពេលមានរដូវ ឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗទៀត។
៧. ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺមហារីក

មានការជឿថាជាក់ថាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខ្ញីអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយភាពតានតឹងបាន។ ការស្រូបចំហាយទឹកខ្ញីក្ដៅសម្រួលដល់អាការៈតឹងច្រមុះ និងបញ្ហាផ្លូវដង្ហើមផ្សេងទៀតបង្កមកពីជំងឺផ្ដាសាយ និងអាលែកហ្សី។
អ្នកស្រាវជ្រាវបានបង្ហាញថាខ្ញីក៏អាចជួយបង្ការជំងឺមហារីក។ ក្នុងការសិក្សាបានរកឃើញថាខ្ញីអាចប្រឆាំងនឹងកោសិកាមហារីកច្រើនប្រភេទរួមមានជំងឺមហារីកលំពែង និងមហារីកពោះវៀនធំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


