Connect with us

សុខភាព

ការ​ឈឺចាប់​លើ​រាងកាយ​ទូទៅ​ ​យើង​តែង​​ព្រងើយកន្តើយ​ តែ​បង្ក​ហានិភ័យ​ដល់​សុខភាព​ធ្ងន់ធ្ងរ

បានផុស

នៅ

ការ​ឈឺចាប់​អាច​ជា​ផ្នែក​មួយ​ធម្មតា​​ នៃ​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ​មាន​ការ​ឈឺចាប់​មួយ​ចំនួន​ដែល​បង្ហាញ​ពី​អាការ​ធ្ងន់ធ្ងរ​ បើ​មិន​បាន​យកចិត្តទុកដាក់​សង្កេត​មើល។

១ ឈឺក្បាល​ភ្លាមៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Darren P. Mareiniss, MD, FACEP សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ Sidney Kimmel នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Thomas Jefferson កត់សំគាល់​ថា“ ការ​ឈឺចាប់​ត្រង់​ក្បាល ​បង្ហាញ​ពី​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​ដ៏​មហន្តរាយ។

២ ឈឺចាប់​ត្រង់​បរិវេណ​​ពោះ

វេជ្ជបណ្ឌិត Mareiniss ពន្យល់​ថា“ ការ​ឈឺ​ចាប់​ត្រង់​​ពោះ​អាច​ទាក់ទង​នឹង​រោគសាស្ត្រ​នៅ​ពោះ ​ឬ​អាច​ជា​ការ​ទល់​លាមក​ជាដើម ” ។

៣ ឈឺខ្នង​ជាមួយ​គ្រុន​ក្តៅ

លោក​វេជ្ជបណ្ឌិត Mareiniss មាន​ប្រសាសន៍​ថា​ រោគ​សញ្ញា​នៃ​ឈឺ​ខ្នង​ជាមួយ​គ្រុន​ក្ដៅ​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ការ​ឈឺ​ឆ្អឹង​ខ្នង​ជាមួយ​នឹង​គ្រុន​ក្ដៅ​ អាច​ជា​រោគសញ្ញា​អាប់​ស​កំពុង​​រាលដាល​លើ​រាងកាយ។

៤ ឈឺខ្នង​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ

ការ​ឈឺ​ឆ្អឹង​ខ្នង​ដែល​មាន​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ជា​ច្រើន​ប្រភេទ ​រួមមាន ​នោម​ទាស់​ ខាន់​ស្លាក់​ ការ​ខ្សោយ​ក្រលៀន ​តំណាង​​ឲ្យ​​ទងផ្ចិត​​ឈាន​ទៅ​រក​ការ​សង្គ្រោះ​បន្ទាន់​ដែល​អាច​កើតមាន។

៤ ឈឺ​ទ្រូង

មិន​មែន​លេង​សើច​ទេ​ ហើយ​ក៏​កុំ​ព្រងើយ​កន្តើយ​ដែរ​ ការ​ឈឺចាប់​ទៅ​ទ្រូង​ ​អាច​បង្ហាញ​ពី​បញ្ហា​បេះដូង​ឬ​បន្ថែម​ហានិភ័យ​នៃ​ការ​គាំង​បេះដូង ។

៥ ឈឺចាប់​ផ្នែក​ខាងក្រោម​ពោះ​ខាង​ស្កាំ

វេជ្ជបណ្ឌិត​ថូម៉ាស​និយាយ​ថា ​ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​ឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​ពោះ​ខាង​ស្កាំ ​ជា​ពិសេស​ប្រសិន​បើ​មាន​ការ​ជាប់​ទាក់ទង​នឹង​ចង្អោរ​ វា​អាច​បង្ហាញ​ពី​ជំងឺ​រលាក​ខ្នែង​ពោះវៀន។

៦ សុខ​ៗ​ឈឺ​ប្រអប់ជើង​

ប្រអប់​ជើង​មិន​មែន​នៅ​សុខ​ៗ​ចេះ​តែ​ឈឺ​ទេ​ បើ​ភ្លាមៗ​ស្រាប់​តែ​ឈឺ​ឡើង​មក​ ពេល​ខ្លះ​ទាក់ទង​នឹង​សរសៃ​ពួរ​សាច់ដុំ​របស់ Achilles ដែល​ដាច់​រហែក ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖ហូប​ទឹក​ហើយ​កុំ​ចោល​សាច់​ដូង​ឲ្យ​សោះ! វា​មិន​ត្រឹម​តែ​ឆ្ងាញ់​ តែ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ

ចុចអាន៖ទម្លាប់​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​តាម​ចិត្ត​ចង់​ក្នុង​អំឡុង​កូវីដ​ ប្រយ័ត្ន​អំពល់ទុក្ខ​ដល់​​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​លើស​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម