សុខភាព
ទម្លាប់ញ៉ាំអាហារផ្ដេសផ្ដាសតាមចិត្តចង់ក្នុងអំឡុងកូវីដ ប្រយ័ត្នអំពល់ទុក្ខដល់រាងកាយនិងសុខភាពផ្លូវចិត្តខ្លួនឯងលើសមុន
រោគរាតត្បាតមានឥទ្ធិពលយូរអង្វែង ហើយក៏មិនដឹងថាវានឹងបាត់ទៅវិញនៅពេលណាទេ។ ជាការពិតមានមនុស្សជាច្រើននៅលើពិភពលោកបានស្លាប់ដោយសារកូវីដ ១៩ ហើយម្នាក់ៗក៏ស្រ្តេសនឹងជំងឺនេះសឹងតែគ្រប់គ្នា។

វីរុសកូវីដបាននាំមកនូវទុក្ខព្រួយជាច្រើននៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នា ហើយដំណើរការខ្លះដែលគ្រប់គ្នាត្រូវចំណាយពេល ឬចំណាយប្រាក់កាសទិញអ្វីដែលមិនល្អចំពោះសុខភាព។ តួយ៉ាងយើងក៏បានផ្លាស់ប្ដូរទម្លាប់នៃការដើរទិញឥវ៉ាន់ និងសូម្បីតែរបៀបញ៉ាំផ្ទាល់ខ្លួន។
តាមការស្រាវជ្រាវរបស់ទូរទស្សន៍ CNN បានរាយការណ៍ថា ទិន្នន័យពីរបាយការណ៍ជាច្រើនពីសង្គមអាហាររូបត្ថម្ភអាមេរិកបានបង្ហាញថា មនុស្សជាច្រើនបានញ៉ាំអាហារឥតបានការឬផ្ដេសផ្ដាសតាមចិត្តចង់ក្នុងអំឡុងពេលមានរោគរាតត្បាត។ ដោយសារតែខ្ចិល ឬមិនចង់ហូបអីផ្សេងក្រៅពីរបស់មានស្រាប់ៗ។

ការសិក្សាលើមនុស្សជាង ២០០០ នាក់បានរកឃើញថា មនុស្សកំពុងញ៉ាំបន្លែនិងអាហារសុខភាពតិចជាងមុន បើប្រៀបធៀបមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះ។
ការសិក្សាឆ្នាំ ២០២០ នៅក្នុងទស្សនាវដ្ដី “ភាពធាត់លើសទម្ងន់” ដោយ New York Times បានរកឃើញថា មនុស្សជាច្រើនបានឡើងទម្ងន់ក្នុងអំឡុងពេលកូវីដ ១៩ ខណៈដែលយើងភាគច្រើនបានងាកទៅរកភាពតានតឹង ក្នុងការបរិភោគជាយន្តការទប់ទល់ ។ ភាពធាតុបានបណ្ដាលឲ្យមនុស្សតានតឹងលើសដើម ហើយការហូបអាហារទៀតសោតក៏លើសមុនស្ទើរមិនគួរឲ្យជឿ។
ចំណែកការសិក្សាពីប្រព័ន្ធធានារ៉ាប់រងសុខភាព Blue Cross Blue Shield បានរកឃើញថា មនុស្សពេញវ័យចំនួន ៤៦% បានញ៉ាំច្រើនក្នុងអំឡុងពេលមានវីរុសកូវីដ ហើយក៏មិនខ្វល់ថាពួកគេកំពុងញ៉ាំអ្វីដែរ។
ទោះយ៉ាងណា យើងអាចដោះស្រាយការទទួលទានអាហារឥតបានការនេះ ដោយវិធីជាច្រើនដូចជា ដើរកម្សាន្តជាមួយមិត្តភ័ក្ដិ ប៉ុន្តែក៏ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល មួយទៀតអាចហាត់ប្រាណ សមាធិ អានសៀវភៅ គិតរឿងល្អៗនៃភាពវិជ្ជមាន រៀនធ្វើអាហារសុខភាពតាមយូធូប។ រឿងសំខាន់នោះគឺ គន្លឹះក្នុងការគ្រប់គ្រងកម្រិតស្ត្រេសរបស់យើង មិនថាតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ ឬជួបអ្នកព្យាបាលរោគចិត្តសាស្ត្រនោះទេ។

យើងអាចគិតថាធម្មតា គ្មានអីត្រូវគិតដោយសារវាមិនមែនជារឿងធំដំ ជាពិសេសការហូបអាហារក្នុងសម័យកូវីដនេះ។ ប៉ុន្តែពេលនេះគឺជារឿងចាំបាច់ណាស់ ក្នុងការយកចិត្តទុកដាក់លើអារម្មណ៍ ព្រោះយើងមិនមែនរស់នៅក្នុងបរិបទដូចមុនឡើយ។ បើផ្លូវចិត្តយើងតានតឹង នោះកំណើននៃការញ៉ាំអាហារផ្ដេសផ្ដាសអាចកើតឡើង ពីព្រោះជាតម្រូវការនៃខួរក្បាលនិងក្រពះបានទាមទាររួមគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thelist
ចុចអាន៖អ្នកញ៉ាំសាច់ បើឆ្លងកូវីដហើយ ប្រឈមនឹងការវិវត្តទៅរកភាពធ្ងន់ធ្ងរជាងអ្នកញ៉ាំបួស ឆ្ងាយណាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


