សុខភាព
ឧស្សាហ៍ “វិលមុខ” ប្រយ័ត្នទៅជាជំងឺធ្ងន់ធ្ងរនៅថ្ងៃក្រោយ
អារម្មណ៍ថាខ្លួនយើងកំពុងវិលនៅក្នុងលំហ ឬលំហវិលជុំវិញនៃខ្លួនយើងព្រោះការវិលមុខ អាចជាសញ្ញាសំខាន់មួយដែលដាស់តឿនយើងទៅរកជំងឺណាមួយ ដែលវានឹងស្តែងចេញនៅថ្ងៃបន្ទាប់។ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះរោគសញ្ញានេះឡើយ។

ក) មូលហេតុនៃការវិលមុខ៖
មានបញ្ហា និងកត្តាផ្សេងគ្នាៗយ៉ាងច្រើន ដែលជំរុញឲ្យមានអាការៈវិលមុខដូចជាៈ
១. បញ្ហាប្រព័ន្ធប្រសាទ: ការវិលមុខដែលរួមផ្សំមកជាមួយសញ្ញាប្រព័ន្ធប្រសាទដូចជា ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាលខ្លាំងផ្នែកខាងក្រោយនិយាយអាក់ៗ មើលឃើញរូបភាពបែកជាពីរ ការថយចុះនូវវិញ្ញាណ និងចលនា ការវិលនៃគ្រាប់ភ្នែកក្នុងទិសដៅច្រើនជ្រុង សញ្ញាប៉ះពាល់លើខួរតូច (មិនអាចទប់លំនឹង និងសម្របសម្រួលចលនា ឬដងខ្លួន) ឈ្លក់ និងពិបាកលេប។ រាល់សញ្ញាទាំងអស់នេះអាចប៉ះពាល់ដល់ជីវិតភ្លាមៗ។

២. បញ្ហាត្រចៀក: បញ្ហាដែលទាក់ទងនឹងត្រចៀកមានដូចជា៖
ក. ឈឺក្នុងត្រចៀក
ខ. ស្តាប់លែងសូវបាន( ធ្ងន់ត្រចៀក)
គ. ហូរឈាម ឬមានហូរទឹករងៃតាមត្រចៀក ដែលបណ្តាលមកពីការរលាកដោយសារមេរោគ
ឃ. ការប៉ះទង្គិច ឬដុះសាច់ក្នុងត្រចៀក។
៣. បញ្ហាផ្សេងៗទៀត: ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន (ថ្នាំប្រឆាំងការកន្ត្រាក់ ថ្នាំបញ្ចុះសម្ពាធឈាម ។ល។) ខ្វះគ្រាប់ឈាម ខ្វះជាតិស្ករ ខ្សោះជាតិទឹក ជំងឺស្រឺត ការថយចុះសម្ពាធឈាមនៅពេលដែលងើបឈរ។
ខ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ដើម្បីឈានទៅរកការព្យាបាលមូលហេតុច្បាស់លាស់។
– ពិនិត្យឈាម និងដោយប្រើប្រាស់ម៉ាស៊ីនទំនើបស្វ័យប្រវត្តិដូចជា ស្កេននែរ ឬ អ៊ីអ៊ែអឹម (Scanner, IRM) ដើម្បីរកការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទកណ្តាល និងប្រព័ន្ធប្រសាទក្រៅ។
គ) ផលវិបាកនៃការវិលមុខ៖
ការវិលមុខញឹកញាប់អាចរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការវិលមុខខ្លាំង អាចបណ្តាលឲ្យដួលភ្លាមៗ បង្កឲ្យមានការប៉ះទង្គិចលើសរីរាង្គផ្សេងៗ និងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រសិនបើលោកអ្នកមានអាការៈវិលមុខញឹកញាប់ សូមប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យ ពិគ្រោះ ផ្តល់អនុសាសន៍លម្អិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។
សូមប្រុងប្រយ័ត្នចំពោះអាការៈវិលមុខ និងស្វែងរកការព្យាលបាលឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចឲ្យយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយ័ត្នគង់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ឆ្ងល់ទេ ហេតុអ្វីបានបណ្តាលឲ្យអ្នកក្រិនថ្លើម?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


