សុខភាព
ចេះតែមានអារម្មណ៍វិលមុខ ក្រោយញ៉ាំអាហាររួច អាចមកពីមូលហេតុនេះ
ជាទូទៅយើងអាចប្រឈមអាការវិលមុខ ប្រសិនបើមិនញ៉ាំអាហាររយៈពេលយូរ ដែលកត្តានេះអាចបណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ចុះចំណែកអ្នកដែលមានអារម្មណ៍វិលមុខក្រោយញ៉ាំអាហាររួច អាចបណ្តាលមកពីកត្តាអ្វីខ្លះ?

មូលហេតុវិលមុខក្រោយញ៉ាំអាហារ
អាការៈវិលមុខក្រោយញ៉ាំអាហាររួច អាចកើតឡើងដោយសារតែកត្តាជាច្រើន។ សូម្បីតែការក្រោកឈរភ្លាមៗ ក្រោយអង្គុយយូរម៉ោងក៏អាចនាំឲ្យយើងវិលមុខដូចគ្នា។ ការប្រែប្រួលកម្រិតសារធាតុរាវ និងលំហូរឈាមភ្លាមៗ អាចបណ្តាលឲ្យគ្នាយើងមានអារម្មណ៍ធីងធោងមួយរយៈខ្លី។
ទន្ទឹមនឹងនេះដែរ ករណីវិលមុខ ឬធីងធោងក្រោយញ៉ាំអាហាររួច ក៏អាចកើតឡើងនៅពេលយើងជួបបញ្ហាចុះសម្ពាធឈាមក្រោយញ៉ាំអាហារ ដែលស្ថានភាពសុខភាពមួយនេះច្រើនតែកើតលើមនុស្សវ័យចំណាស់ និងជាហេតុនាំឲ្យធីងធោង ឬដួលភ្លាមៗ។
ជាទូទៅ មានកត្តាជាច្រើនដែលអាចនាំឲ្យយើងប្រឈមនឹងបញ្ហាសម្ពាធធ្លាក់ចុះក្រោយញ៉ាំអាហារ ដែលរួមមានកត្តាវ័យចំណាស់ ការប្រើប្រាស់ថ្នាំជាក់លាក់ ដូចជាថ្នាំបញ្ចុះទឹកនោម និងថ្នាំបញ្ចុះសម្ពាធឈាម(Beta blockers) ឬមានជំងឺParkinson’s ជាដើម។ ថ្វីត្បិតតែការធ្លាក់ចុះសម្ពាធឈាមក្រោយញ៉ាំអាហារ ជាស្ថានភាពបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែក៏អាចបង្កផលវិបាកធ្ងន់ធ្ងរ ដូចជាដួលសន្លប់ ឬអាចគ្រោះថ្នាក់សរសៃឈាមខួរក្បាល ប្រសិនបើសម្ពាធឈាមធ្លាក់ចុះទាបពេក។

គន្លឹះដោះស្រាយបញ្ហាសម្ពាធឈាមធ្លាក់ចុះក្រោយញ៉ាំអាហារ
- ញ៉ាំទឹកយ៉ាងហោចណាស់២០០មីលីលីត្រ មុនញ៉ាំអាហារ៣០នាទី
- ញ៉ាំអាហារក្នុងបរិមាណតិចតួចឲ្យបានច្រើនដង
- អង្គុយចុះ ឬគេងមួយសន្ទុះក្រោយញ៉ាំអាហារ
- ញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាសាច់គ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងផ្លែឈើ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


