សុខភាព
អាការៈ “វិលមុខ” អាចជាបញ្ហាធ្ងន់ធ្ងរដែរឬទេ?
វិលមុខ គឺជាការមានអារម្មណ៍ថា ខ្លួនរបស់យើងកំពុងវិលនៅក្នុងលំហ ឬលំហវិលជុំវិញខ្លួនយើង។ ការវិលមុខ អាចជាសញ្ញាសំខាន់មួយ ដែលដាស់តឿនយើងទៅរកជំងឺណាមួយ ដែលវានឹងស្តែងចេញបន្ទាប់។ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះរោគសញ្ញានេះទេ។

ក) មូលហេតុនៃការវិលមុខ
មានបញ្ហា និងកត្តាផ្សេងគ្នាៗយ៉ាងច្រើន ដែលជំរុញឲ្យមានអាការៈវិលមុខដូចជា៖
១. បញ្ហាប្រព័ន្ធប្រសាទ ការវិលមុខដែលរួមផ្សំមកជាមួយសញ្ញាប្រព័ន្ធប្រសាទដូចជា ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាលខ្លាំងផ្នែកខាងក្រោយនិយាយអាក់ៗ មើលឃើញរូបភាពបែកជាពីរ ការថយចុះនូវវិញ្ញាណ និងចលនា ការវិលនៃគ្រាប់ភ្នែកក្នុងទិសដៅច្រើនជ្រុង សញ្ញាប៉ះពាល់លើខួរតូច (មិនអាចទប់លំនឹង និងសម្របសម្រួលចលនា ឬដងខ្លួន) ឈ្លក់ និងពិបាកលេប។ រាល់សញ្ញាទាំងអស់នេះ អាចប៉ះពាល់ដល់ជីវិតភ្លាមៗ។

២. បញ្ហាត្រចៀក បញ្ហាដែលទាក់ទងនឹងត្រចៀកមានដូចជា
ក. ឈឺក្នុងត្រចៀក
ខ. ស្តាប់លែងសូវបាន( ធ្ងន់ត្រចៀក)
គ. ហូរឈាម ឬមានហូរទឹករងៃតាមត្រចៀក ដែលបណ្តាលមកពីការរលាកដោយសារមេរោគ
ឃ. ការប៉ះទង្គិច ឬដុះសាច់ក្នុងត្រចៀក។

៣. បញ្ហាផ្សេងៗទៀត ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន (ថ្នាំប្រឆាំងការកន្ត្រាក់ ថ្នាំបញ្ចុះសម្ពាធឈាម ។ល។) ខ្វះគ្រាប់ឈាម ខ្វះជាតិស្ករ ខ្សោះជាតិទឹក ជំងឺស្រឺត ការថយចុះសម្ពាធឈាមនៅពេលដែលងើបឈរ។
ខ) ការធ្វើរោគវិនិច្ឆ័យ
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ដើម្បីឈានទៅរកការព្យាបាលមូលហេតុច្បាស់លាស់។
– ពិនិត្យឈាម និងដោយប្រើប្រាស់ម៉ាស៊ីនទំនើបស្វ័យប្រវត្តិដូចជា ស្កេននែរ ឬ អ៊ីអ៊ែអឹម (Scanner, IRM) ដើម្បីរកការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទកណ្តាល និងប្រព័ន្ធប្រសាទក្រៅ។

គ) ផលវិបាកនៃការវិលមុខ
ការវិលមុខញឹកញាប់អាចរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការវិលមុខខ្លាំង អាចបណ្តាលឲ្យដួលភ្លាមៗ បង្កឲ្យមានការប៉ះទង្គិចលើសរីរាង្គផ្សេងៗ និងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រសិនបើលោកអ្នកមានអាការៈវិលមុខញឹកញាប់ សូមប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យ ពិគ្រោះ ផ្តល់អនុសាសន៍លម្អិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។

“ សូមប្រុងប្រយ័ត្នចំពោះអាការៈវិលមុខ និងស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចឲ្យយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយ័ត្នគង់ ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានដែរឬទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


