គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

បានផុស

នៅ

រដូវភ្លៀងមកដល់ហើយ ចំពោះអ្នកឆាប់ប្រតិកម្មអាឡ័កស៊ី អាចនឹងប៉ះពាល់លើផ្លូវដង្ហើមធ្ងន់ធ្ងរមិនខាន។ ដោយសារជំងឺទាំងនេះ ច្រើនរកឃើញជាញឹកញាប់ នៅរដូវភ្លៀងធ្លាក់ ពី​ព្រោះ​នៅ​រដូវ​វស្សា​ អាកាសធាតុ​មាន​សំណើម​ខ្ពស់​ ហើយ​ប្រសិន​បើ​អាកាស​ធាតុ​ប្រែប្រួល​ញឹកញាប់ ​រាងកាយ​យើង​ក៏​ឈឺ​ជាៗ​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​ Sirirak Kanchanatheerapong គ្រូពេទ្យ​ឯកទេស​រោគ​កុមារ​និង​ភាព​ស៊ាំ​ ​នៅ​មន្ទីរពេទ្យ Navavej នឹង​ប្រាប់​ពី​របៀប ​ដែល​យើង​គួរ​ថែរក្សា​ខ្លួន​យើង​ឲ្យ​ឆ្ងាយ​ពី​អាឡ័កស៊ី​ ជា​ពិសេស​ចំពោះ​កុមារ​តូចៗ។

ដំបូង​សូម​ក្រឡេក​មើល​អ្វី​ដែល​ជា​អាឡ័កស៊ី​ទូទៅសិន

ភ្នាស​រំអិល​របស់​ច្រមុះ​គឺ​ងាយ​នឹង​រំញោច​ ជាពិសេសនៅពេលមានអាឡ័កស៊ី ដូចជាធូលីដី​ សត្វកន្លាត រោមចៀម ដំណក់ស្មៅ ផ្សិត​ សារធាតុផ្សេងទៀតដូចជា ធូលី ផ្សែង​ធូប បារី​និង​ការ​បំពុល​ ជា​ពិសេស​បំពង់​ខ្យល់ ​ត្រូវបានប្រើជាញឹកញាប់​ ចំពោះកុមារដែលមាន​បញ្ហា​តឹង​ច្រមុះ។

អ្នក​ខ្លះ​អាច​រមាស់​ភ្នែក​ ឡើង​បាយ ​ប៉ុន្តែ​ពួកគេ​នឹង​​ក្ដៅ​ខ្លួន​ ជា​ធម្មតា​នៅ​ពេល​ព្រឹក​បន្ទាប់ពីភ្ញាក់ពីគេង ​ឬ​ពេល​ព្រលប់​មុន​ពេល​ចូលគេង ប្រសិន​បើ​មិន​បាន​ព្យាបាលទេ ​ជំងឺ​រលាក sinusitis អាច​នឹង​កើត​មាន​មិន​ខាន។

ជៀសវាងអាឡ័កស៊ី គឺជាវិធីល្អបំផុត

កុមារ​អាស៊ី​ភាគច្រើន​មាន​អាឡ័កស៊ី​ទៅ​នឹង​ធូលី​ដី ដូច្នេះ​គួរ​ចៀសវាង​ធូលី​ទាំង​នៅ​ខាងក្រៅ​និង​ក្នុង​ផ្ទះ។ ចៀសវាង​ការ​ប្រើ​កម្រាល​ព្រំ ​ឬ​ប្រើ​​តុក្កតា​រោម​ចៀម​នៅ​ក្នុង​បន្ទប់​កូន​ និង​រក្សា​ភាព​ស្អាត​នៅ​ក្នុង​បរិវេណ​ផ្ទះ។ កុមារ​ដែល​មាន​អាឡ័កស៊ី​ ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​លាង​ច្រមុះ​ ​ជា​រៀងរាល់​ថ្ងៃ​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​មាន​រោគសញ្ញា។

ថែទាំ​សុខភាព​នៅ​រដូវ​ភ្លៀង​ធ្លាក់ទាំងមនុស្សធំនិងកុមារ

គឺ​ត្រូវ​រក្សា​រាងកាយ​ ​ឲ្យ​មាន​កម្ដៅ​ ​ចៀសវាង​ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ និង​សំណើម​ស្រួច​ស្រាវ។ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ​ជា​ការ​ប្រសើរ​បំផុត​ដែល​ត្រូវ​ស្លៀក​សំលៀកបំពាក់​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ ដល់​រាងកាយ។ កុំ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ពេក។ ប្រសិនបើ​កាត់​ភ្លៀង​ សូម​កក់​សក់​ជាមួយ​ទឹក​ក្ដៅ ​ជូត​សក់​​ឲ្យ​ស្ងួត​យ៉ាង​ឆាប់​រហ័ស។ ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។

ប្រសិន​បើ​អ្នក​គ្រាន់​តែ​ដើរ​កាត់​អាកាស​ធាតុ​ក្ដៅ​ អ្នក​គួរ​តែ​ឈរ​នៅ​កន្លែង​ដែល​មាន​ម្លប់​ត្រជាក់​សិន ​មុននឹង​ប្ដូរ​ទៅ​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ឲ្យ​រាងកាយ​និង​ច្រមុះ​របស់​អ្នក​មាន​ភាព​ស៊ាំ​ជាមួយ​ម៉ាស៊ីន​ត្រជាក់​ និង​​ជួយ​កាត់បន្ថយ​អាការ​ប្រតិកម្ម​អាឡ័កស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហូប​អាហារ​ប៉ុន្មាន​មុខ​នេះ​សម័យ​កូវីដ អ្នក​កាន់​តែ​មាន​ខែល​ការពារ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ចុចអាន៖អាមេរិក​កំពុង​ភ័យ​ខ្លាច​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​កូវីដ១៩

ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services