សុខភាព
ស្អុយមាត់លែងជាបញ្ហា ចេះតិចនិកទាំង១០នេះ មិនខ្លាចនិយាយទល់មុខគ្នា
យើងម្នាក់ៗដែលជួបបញ្ហាធុំក្លិនមាត់ពេលនិយាយទៅអ្នកដទៃនោះ យើងតែងតែប្រយ័ត្នដូចជាយកបាតដៃបាំងមាត់ជាដើមព្រោះបញ្ហាទាំងនេះ វាជារឿងមួយដែលយើងតែងជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវបានចាត់ទុកមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។

៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗដោយមូលហេតុសុខភាពទូទៅផងដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រ ១០ ចំណុចដើម្បីគ្រប់គ្រងក្លិនមាត់៖
១) ព្យាបាលមូលហេតុពិតប្រាកដ (ការធ្វើរោគវិនិច្ឆ័យពីទន្តបណ្ឌិត)
២) ជៀសវាងម្ហូបចំណីដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង…….
៣) ជៀសវាងទម្លាប់ការជក់បារី និងការផឹកស្រា
៤) ញ៉ាំអាហារឲ្យទៀងពេល
៥) ដុសសម្អាតធ្មេញក្រោយបរិភោគរួច
៦) ប្រើខ្សែអំបោះ ធ្មេញ ទាក់យកចំណីអាហាជាប់ចន្លោះធ្មេញ
៧) ដុសសម្អាតធ្មេញនឹងអណ្ដាតមុនពេលចូលគេង
៨) រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
៩) ប្រសិនបើមានធ្មេញដោះដាក់ សូមដោះចេញនៅពេលយប់ និងត្រាំក្នុងទឹកខ្ពុរមាត់ Chlorhexidine
១០) ណាត់ជួបទន្តបណ្ឌិត ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញលោកអ្នក។
សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ និងសូមកុំប្រើផលិតផលបំបាត់ក្លិនមាត់ដោយខ្លួនឯង ដែលអាចបង្កហានិភ័យដល់សុខភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


