សុខភាព
សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប
សមាគមទន្តពេទ្យកម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ បានសហការជាមួយនាយកដ្ឋានអប់រំសុខភាពសិក្សា នៃក្រសួងអប់រំ និងមន្ទីរអប់រំខេត្តសៀមរាប រួមនឹងរដ្ឋបាលស្រុកជីក្រែង បានរៀបចំកម្មវិធីអប់រំសុខភាពមាត់ធ្មេញ បិទចង្អូរធ្មេញ ដើម្បីការពាររោគពុកធ្មេញ និងបង្រៀនពីវិធីសាស្ត្រក្នុងការដុសសម្អាតធ្មេញឱ្យបានត្រឹមត្រូវដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សជាង ១ ៧០០នាក់ មកពីសាលាបឋមសិក្សាក្របីរៀល និងសាលាបឋមសិក្សាហ៊ុនសែនគំរូ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

លោកស្រី សួន ម៉ូនីកា អតីតប្រធានសមាគមទន្តពេទ្យកម្ពុជា បានឱ្យដឹងថា នេះជាឆ្នាំទី៦ និងជាលើកដំបូងសម្រាប់ខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីចូលរួមអបអរសាទរទិវាសុខភាពមាត់ធ្មេញពិភពលោក ២០មីនា ក្រោមប្រធានបទ “សុខភាពមាត់ធ្មេញល្អ សុខភាពរាងកាយប្រសើរ”។ ដើម្បីបង្កើនការយល់ដឹងអំពីសារសំខាន់របស់សុខភាពមាត់ធ្មេញ ផលប៉ះពាល់ដល់សុខភាពទូទៅ ដែលជាសារមួយជួយពញ្ញាក់ស្មារតីដល់មាតាបិតា អាណាព្យាបាល សិស្សក៏ដូចជាសាធារណជនទូទៅ ឱ្យចូលរួមលើកកម្ពស់សុខភាពមាត់ធ្មេញ និងបង្កើនការយល់ដឹងអំពីសារសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ។ ព្រោះថា សុខភាពមាត់ធ្មេញ ជាចំណែកមួយដ៏មានសារៈសំខាន់នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប សុខភាពមាត់ធ្មេញល្អ សុខភាពរាងកាយប្រសើរ បង្កើនសេដ្ឋកិច្ចគ្រួសារ ផ្ទុយទៅវិញបើសុខភាពមាត់ធ្មេញមិនល្អ នាំឱ្យខាតបង់ពេលវេលា ប្រាក់កាស ទ្រព្យធន និងផលប្រយោជន៍ជាច្រើនទៀត។
បន្ថែមពីនេះ លោកស្រី សួន ម៉ូនីកា បានអំពាវនាវដល់សាធារណជនទូទៅឱ្យយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញ ដោយធ្វើការដុសសំអាតធ្មេញជាមួយថ្នាំដុសធ្មេញយ៉ាងតិចមួយថ្ងៃពីរដង និងទុកឱ្យបានពីរ ឬបីនាទី ចាំខ្ពុរចេញ ដើម្បីរក្សាជាតិប្លអារ៉ៃឱ្យបានយូរនៅក្នុងមាត់ និងត្រូវនាំកូនចៅទៅពេទ្យធ្មេញ ដើម្បីពិនិត្យសុខភាពធ្មេញយ៉ាងហោចឱ្យបានមួយឆ្នាំម្តង ទោះជាមិនឈឺធ្មេញក៏ដោយ។

លើសពីនេះ លោកស្រី ក៏បានជំរុញឱ្យមានការជ្រើសរើសសុខភាពល្អសម្រាប់ខ្លួនឯង តាមរយៈការយល់ដឹង និងចាប់ផ្តើមពីទម្លាប់អនាម័យមាត់ធ្មេញល្អតាំងពីក្មេងទៅ និងមានការពិនិត្យបញ្ហាមាត់ធ្មេញឱ្យទៀងទាត់ ជាមួយទន្តបណ្ឌិត ដើម្បីជៀសផុតពីការឈឺចាប់រាងកាយ និងផ្លូវចិត្ត ដែលបង្កដោយជំងឺនៅក្នុងប្រអប់មាត់ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សុខភាពធ្មេញល្អ ទំពារអាហាបានស្រួល បង្កើនភាពជិតសិទ្ឋក្នុងការប្រាស្រ័យទាក់ទងគ្នា ចំណេញថវិកា បង្កើនសម្រស់ និយាយច្បាស់ល្អ រៀនសូត្រចេះចាំ និងគិតគូរការងារបានរហ័ស៕


អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


