សុខភាព
ហាត់ប្រាណទាំងមានអាការឈឺចាប់លើរាងកាយល្អ ឬអត់?
អ្នកណាក៏ដូចអ្នកណា ក្រោយពេលហាត់ប្រាណហើយ រាងកាយយើងច្បាស់ជាឈឺចុកចាប់ ពិសេសនោះគឺសាច់ដុំតែម្ដង ព្រោះប្រើវាខ្លាំងអំឡុងពេលហាត់ប្រាណ ឬលេងកីឡា។ អាការឈឺចាប់លើរាងកាយក្រោយលេងកីឡា ឬហាត់ប្រាណ មិនបង្កជាបញ្ហាធំដុំគួរឲ្យបារម្ភទេ ប៉ុន្តែបើយើងប្រឹងហាត់ប្រាណទាំងឈឺខ្លួនបែបនេះវាល្អដល់រាងកាយ និងសុខភាពឬអត់?

តាមពិតទៅ អាការឈឺចាប់លើរាងកាយជារឿយៗ តែងតែកើតមានឡើងក្រោយពេលយើងហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែយើងនៅតែអាចបន្តហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយបានធម្មតា។ យ៉ាងណាមិញ យើងក៏ត្រូវចេះសង្កេតមើលស្ថានភាពរាងកាយយើងដែរ ព្រោះកាលណាបើយើងឈឺលើរាងកាយ ហើយខំប្រឹងហាត់ប្រាណ ឬលេងកីឡាខ្លាំងពេក ក៏វាអាចបង្កឲ្យមានរបួសសាច់ដុំ ឬកើតជាជំងឺរលាកសន្លាក់ក៏ថាបាន។
- បើយើងស្ពឹកសាច់ដុំតិចៗ៖ ក្នុងករណីយើងគ្រាន់តែស្ពឹកសាច់ដុំតិចតួច យើងគួរបន្តហាត់ប្រាណបែប Cardio ឬក្បាច់ពត់ខ្លួនស្រាល ដើម្បីសម្រួលដល់បញ្ហាស្ពឹកសាច់ដុំ។ ម៉្យាងវិញទៀតវាក៏ជួយដល់លំហូរឈាមក្នុងរាងកាយយើងបានផងដែរ។
- បើយើងឈឺលើរាងកាយ៖ ពេលដែលយើងឈឺចាប់លើរាងកាយ យើងអាចសម្រាកមួយថ្ងៃ ឬពីរសិន ឬបើមិនចង់អត់ហាត់ប្រាណ យើងអាចដើរ ឬហាត់ប្រាណក្បាច់ពត់ខ្លួនណាស្រាលៗ ចៀសវាងដាក់សម្ពាធកាន់តែខ្លាំងទៅលើសាច់ដុំ និងរាងកាយ។
- បើយើងឈឺចាប់ខ្លាំង៖ ក្នុងករណីយើងឈឺចាប់លើរាងកាយខ្លាំង រហូតពិបាកធ្វើសកម្មភាពប្រចាំថ្ងៃដូចជា លើកដៃ ឬដើរ។ល។ យើងគួរសម្រាករហូតអាការៈធូរស្រាលទៅវិញសិន សឹមបន្តហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែមិនត្រូវប្រើកម្លាំងខ្លាំងពេកនោះទេ។

តិចនិកដោះស្រាយអាការឈឺចាប់លើរាងកាយ
១. ម៉ាស្សាអាចនាំយកឈាមទៅសាច់ដុំដែលឈឺចាប់ដើម្បីសម្រួលអាការឈឺចុកចាប់ តែបើធ្វើជ្រុលវាអាចបណ្ដាលឲ្យយើងឈឺសាច់ដុំកាន់តែធ្ងន់ដូចគ្នា។ បន្ថែមពីលើនេះ យើងត្រូវញ៉ាំទឹកឲ្យបានច្រើន។
២. យើងក៏អាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាបាន ប៉ុន្តែយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះវាអាចបណ្ដាលឲ្យមានផលរំខាន។
៣. ដើម្បីបំបាត់អាការឈឺចាប់លើរាងកាយ យើងក៏អាចសម្រួលអាការៈដោយការស្អំទឹកកក ឬទឹកក្ដៅ ឬមួយត្រាំទឹកកក ឬទឹកក្ដៅក៏បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?
ចុចអាន៖ មូលហេតុ ៥នេះហើយ ធ្វើឲ្យអ្នកខ្លះថែរាងបានល្អមិនងាយឡើងគីឡូ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


