សុខភាព
ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់
ការហាត់ប្រាណគឺមានប្រសិទ្ធភាពមិនត្រឹមតែជួយដុតខ្លាញ់អាក្រក់ចោលនោះទេ វាក៏ជួយទ្រទ្រង់សុខភាពបេះដូង និងជួយធ្វើឲ្យយើងមានរាងស្អាតផងដែរ។ យើងអាចហាត់ប្រាណដោយការរត់ដើម្បីទទួលបានផលប្រយោជន៍ដល់រាងកាយ ប៉ុន្តែការរត់នៅពេលព្រឹកព្រលឹម គឺធ្វើឲ្យយើងទទួលអត្ថប្រយោជន៍កាន់តែប្រសើរ និងជួយដល់សុខភាពផ្លូវចិត្ដបានថែមទៀតផង។

១- រត់ពេលព្រឹកព្រលឹមជួយបញ្ចុះសម្ពាធឈាម
ការរត់ហាត់ប្រាណនៅពេលព្រឹកព្រលឹម អាចជួយបញ្ចុះសម្ពាធឈាមបានយ៉ាងល្អ។ ការសិក្សាមួយធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Scott Collier បានបង្ហាញថា ការរត់ពេលព្រឹកព្រលឹមជួយបញ្ចុះសម្ពាធឈាមសម្រាប់មនុស្សមានវ័យចំណាស់បានល្អជាង អ្នកដែលរត់នៅពេលល្ងាច។ អត្ថប្រយោជន៍មួយនេះ គឺមានរយៈពេលយូរ បានន័យថា បើយើងនៅបន្តរត់ហាត់ប្រាណពេលព្រឹកព្រលឹមនោះយើងនឹងមានសុខភាពកាន់តែល្អ។
២- រត់ហាត់ប្រាណពេលព្រឹកធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយមួយថ្ងៃពេញ
ការរត់ហាត់ប្រាណម្នាក់ឯង ដោយមិនមានអ្វីមករំខាន គឺជាវិធីល្អមុនពេលយើងចេញទៅធ្វើការ ជាពិសេសប្រសិនបើយើងមានបញ្ហាស្ត្រេសនៅកន្លែងធ្វើការ ឬនៅផ្ទះ។ ការរត់ជួយកាត់បន្ថយអារម្មណ៍តានតឹង និងជួយឲ្យយើងគិតវិជ្ជមាន និងកាត់បន្ថយស្ត្រេសបានពេញមួយថ្ងៃ។ ដោយសារមូលហេតុនេះ បានជាការរត់ហាត់បា្រណអាចជួយជម្រះផ្លូវចិត្ដ និងផ្ដល់ថាមពលឲ្យយើងបានពេញមួយថ្ងៃ។ ការសិក្សាបានបញ្ជាក់ថា អ្នករត់ហាត់ប្រាណនៅពេលព្រឹកគឺជាមនុស្សសុទិដ្ឋិនិយម និងមានគោលដៅច្បាស់លាស់។
បើយើងនិយាយដល់ខ្យល់បក់នៅពេលព្រឹក គឺជាខ្យល់បរិសុទ្ធល្អជាងពេលណាទាំងអស់ ហើយពេលព្រឹកក៏មិនសូវមានសំឡេងរំខាន ឬមានផ្សែងឡាន ម៉ូតូ មករំខានច្រើនពេកដែរ។ ពេលយើងកំពុងរត់ ដងខ្លួនត្រូវការបរិមាណអុកស៊ីសែនច្រើន។ ដកដង្ហើមស្រូបខ្យល់បរិសុទ្ធចូលពេញសួត គឺជារឿងល្អបំផុត ហើយវាជួយដល់ផ្លូវអារម្មណ៍យើងដូចគ្នាដែរ។ ប្រសិនបើយើងរត់លើដងផ្លូវ យើងគួរឆាប់រត់ពីព្រលឹម ដើម្បីការពារកុំឲ្យមានគ្រោះថា្នក់កើតឡើងដោយសារឡាន ឬម៉ូតូលើដងផ្លូវ។
៣- រត់ហាត់បា្រណពេលព្រឹកគឺសប្បាយជាងរត់ពេលផ្សេង
រត់ហាត់បា្រណនៅពេលព្រឹកបានន័យថា យើងមិនសូវមានអ្វីមករំខានដូចជា សារក្នុងទូរសព្ទ ឬគេតេហៅចូលប្រជុំអ្វីឡើយ។ ដោយសារពេលព្រលឹមមិនសូវមានមនុស្ស ដូចនេះយើងអាចរត់បានយ៉ាងសប្បាយ ដោយមិនខ្វល់ខ្លាចមានមនុស្សមករំខាន។ លើសពីនេះទៀតនោះ យើងបានហាត់ប្រាណមុនពេលចាប់ផ្ដើមធ្វើការងារ ដូចនេះមិនចាំបាច់ខ្លាចមានការងារណាមួយមករំខាន ពេលកំពុងហាត់ប្រាណឡើយ។ ការរត់ហាត់ប្រាណពេលព្រឹកស្ដាប់ទៅគឺជារឿងសប្បាយម្យ៉ាង ជាពិសេសបើយើងប្រៀបជាមួយការរត់ហាត់ប្រាណបន្ទាប់ពីចេញពីធ្វើការ ដោយសារយើងអស់ថាមពលពីក្នុងខ្លួនបាត់ទៅហើយ។

ពិតហើយគ្នាយើងអាចនឹងពិបាកងើបពីព្រលឹមដើម្បីរត់។ វាអាចជារឿងពិបាកពេលយើងចាប់ផ្ដើមលើកដំបូង ប៉ុន្តែពេលយើងចាប់ផ្ដើមរត់បានកាន់តែច្រើន នោះយើងនឹងស៊ាំ ហើយនឹងអាចសង្កេតដឹងភ្លាមថា ខ្លួនឯងមានថាមពលច្រើន និងផ្ដោតអារម្មណ៍លើការងារបានល្អពេញមួយថ្ងៃ។ យើងអាចចាត់ទុកការរត់ពេលព្រឹក ជាការហាត់ប្រាណដើម្បីជួយដល់ខ្លួនរបស់យើង។ ប៉ុន្តែការហាត់ប្រាណបែបនេះ ទាមទារឲ្យយើងមានការតាំងចិត្ដ និងថាមពលគ្រប់គ្រាន់ដូចគ្នា។ យើងអាចចូលគេងពីព្រលប់ និងរៀបចំសម្លៀកបំពាក់ពីយប់ទុកឲ្យរួចស្រេច។ យើងអាចកំណត់ម៉ោងរត់ក្នុងទូរសព្ទដៃ ហើយដាក់សារដំណឹងដើម្បីដាស់តឿន កុំឲ្យភ្លេចម៉ោងរត់។ ការធ្វើបែបនេះ អាចជួយឲ្យយើងមានការតាំងចិត្ដរត់បានមុតមាំជាងមុនថែមមួយកម្រិតទៀត៕
ចុចអាន៖ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ នឹងភ្ញាក់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


