សុខភាព
មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
យើងដឹងហើយថាការហាត់ប្រាណបានផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាការពារជំងឺផ្សេង កាត់បន្ថយស្រ្តេស ជួយសម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរល្អ ជាដើម។ ចុះគ្នាយើងដែលដឹងអត់ ដើម្បីឲ្យសុខភាពយើងល្អ តើគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទីក្នុងមួយថ្ងៃ?

១. សកម្មភាពហាត់ប្រាណ
ជាការណែនាំមនុស្សពេញវ័យគួរហាត់ប្រាណកម្រិតមធ្យមលើប្រភេទលំហាត់ប្រាណអេរ៉ូបិក១៥០នាទីក្នុងមួយសប្ដាហ៍ ឬបើយើងហាត់ប្រាណបែប អេរ៉ូបិកកម្រិតខ្លាំងអាចត្រឹម៧៥នាទីក្នុងមួយសប្ដាហ៍។ ការហាត់ប្រាណបានកាន់តែច្រើន ក៏ផ្ដល់គុណប្រយោជន៍កាន់តែច្រើនដល់សុខភាពដូចគ្នាដែរ។ ចំណែកសកម្មភាពរាងកាយធម្មតាៗមួយចំនួន ក៏មានប្រយោជន៍ដល់រាងកាយផងដែរ។ ដូចនេះហើយ បានជាមានការលើកឡើងថា ថ្វីបើមនុស្សយើងមិនសូវបានហាត់ប្រាណមែន តែបើយើងជាមនុស្សបញ្ចេញសកម្មភាពរាងកាយច្រើន ក៏មានប្រយោជន៍ដល់សុខភាពដូចគ្នា។
២. ប្រភេទលំហាត់ប្រាណសម្រាប់សុខភាព
ដូចបានលើកឡើងខាងលើអ៊ីចឹង ហាត់ប្រាណដើម្បីសុខភាព យើងអាចអនុវត្តប្រភេទលំហាត់ប្រាណខាងលើនោះបាន។
លំហាត់ប្រាណបែបអេរ៉ូបិកកម្រិតមធ្យមមានដូចជាដើរហាត់ប្រាណ ហែលទឹក ឬសកម្មភាពរុញម៉ាស៊ីនកាត់ស្មៅចុះឡើង ជាដើម។ ចំណែកលំហាត់ប្រាណអេរ៉ូបិកកម្រិតខ្លាំងមានដូចជារត់ និងរាំ ប្រភេទអេរ៉ូបិក។
ជាទូទៅការហាត់ប្រាណដើម្បីសុខភាព គឺយើងប្រើពេលហាត់ប្រាណកម្រិតមធ្យមប្រហែល៣០នាទីក្នុងមួយថ្ងៃ។ ប្រសិនបើគ្នាយើងមានបំណងចង់សម្រកទម្ងន់ ឬបានរាងស្អាត យើងត្រូវហាត់ប្រាណឲ្យបានយូរជាងនេះ ដោយអាចចំណាយពេលហាត់រហូតដល់៣០០នាទីក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះ។
មួយវិញទៀត ការកាត់បន្ថយទម្លាប់អង្គុយធ្វើការយូរម៉ោងក៏មានសារសំខាន់ដែរ។ ការអង្គុយកាន់តែច្រើនម៉ោងរៀងរាល់ថ្ងៃ ក៏បង្កើតឱកាសកាន់តែច្រើនឲ្យយើងមានបញ្ហាមេតាប៉ូលិស។ ការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗ អស់រយៈពេលយូរ នឹងផ្ដល់ផលអវិជ្ជមានដល់សុខភាព ទោះបីជាយើងបានហាត់ប្រាណត្រឹមត្រូវតាមការណែនាំក៏ដោយ។

បើសិនជាគ្នាយើងមិនអាចមានពេលដើររយៈពេល៣០នាទីអំឡុងពេលថ្ងៃទេ យើងគួរឆ្លៀតដើរម្ដងប្រាំនាទីនៅពេលណាមួយដែលអាចធ្វើបាន។ រាល់សកម្មភាពរាងកាយយើងបានធ្វើ គឺពិតជាល្អប្រសើរជាងមិនបានធ្វើអ្វីសោះ។ អ្វីដែលសំខាន់ គឺយើងត្រូវបញ្ចេញសកម្មភាពរាងកាយជាប្រចាំថ្ងៃ ដើម្បីសុខភាពយើងល្អប្រសើរ៕
ចុចអាន៖អត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាង នៃខ្សែលោតអន្ទាក់
ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


