ព័ត៌មានអន្ដរជាតិ
រកឃើញមេរោគគ្រុនផ្តាសាយថ្មី កំពុងឆ្លងរាលដាលលឿននៅប៉ែកអឺរ៉ុប
ជំងឺគ្រុនផ្តាសាយប្រភេទថ្មី A(H3N2) កំពុងរីករាលដាលពាសពេញតំបន់អ៊ឺរ៉ុប ដែលកើតឡើងយ៉ាងលឿនប្លែកខុសពីធម្មតាក្នុងរដូវរងារនេះ បានកំពុងដាក់សម្ពាធបន្ថែមលើប្រព័ន្ធសុខាភិបាលក្នុងប្រទេសមួយចំនួននៅប៉ែកអ៊ឺរ៉ុប។ នេះតាមការឱ្យដឹងពីការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក [WHO] របស់តំបន់អឺរ៉ុបកាលពីថ្ងៃពុធ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ជំងឺផ្តាសាយឆ្នាំនេះបានចាប់ផ្តើមកើតឡើងរយៈពេល៤សប្តាហ៍មកហើយ ដែលមានសភាពលឿនជាងរដូវកាលមុនៗ។
ក្រសួងបានឱ្យដឹងទៀតថា យ៉ាងហោចណាស់ ប្រទេសចំនួន២៧ ក្នុងចំណោម៣៨ កំពុងរាយការណ៍ពីទិន្នន័យនៃការឆ្លងកើនឡើងខ្ពស់របស់ជំងឺគ្រុនផ្តាសាយនេះ។
ក្នុងនោះ នៅប្រទេសអៀរឡង់ ស៊ែប៊ី និងចក្រភពអង់គ្លេស និងប្រទេសខ្លះទៀត ជាងពាក់កណ្តាលនៃអ្នកជំងឺដែលមានសភាពដូចផ្តាសាយ ពេលពួកគាត់ធ្វើតេស្ត ពិតជាវិជ្ជមានចំពោះជំងឺគ្រុនផ្តាសាយមែន។
លោក Hans Henri P. Kluge នាយកប្រចាំតំបន់របស់ WHO នៅតំបន់អឺរ៉ុប បាននិយាយថា៖ «ជំងឺគ្រុនផ្តាសាយកើតមានរាល់រដូវរងា ប៉ុន្តែឆ្នាំនេះខុសពីមុនបន្តិច»។
លោកបានបន្ថែមថា មេរោគថ្មី A(H3N2) subclade K ជាមេរោគដែលបង្ករោគខ្លាំង។ លោកឱ្យដឹងបន្ថែមថា ទោះមិនទាន់មានភស្តុតាងណាមួយក្តី ដែលអះអាងថា ជំងឺផ្តាសាយធ្ងន់ធ្ងរក៏ដោយ។ ហើយ WHO បាននិយាយថា រោគសញ្ញានេះបានកើតឡើងរហូតដល់ ៩០ភាគរយនៃករណីជំងឺគ្រុនផ្តាសាយដែលបានកើតឡើងនៅក្នុងតំបន់។
ភ្នាក់ងារ WHO បាននិយាយថា ទិន្នន័យដំបូងរបស់ចក្រភពអង់គ្លេស បង្ហាញថា វ៉ាក់សាំងផ្តាសាយតាមរដូវនីមួយៗ បច្ចុប្បន្នបានកាត់បន្ថយហានិភ័យនៃការឆ្លងពីគ្រុនផ្តាសាយប្រភេទ A(H3N2) បើទោះបីជាការចាក់វ៉ាក់សាំងនេះការពារមិនឱ្យឆ្លងមេរោគក៏ដោយ។
ក្រសួងបានរំឭកឡើងវិញផងដែរថា ការចាក់វ៉ាក់សាំងនៅតែជាវិធានការបង្ការដ៏សំខាន់បំផុតមួយ ដើម្បីជៀសវាងឆ្លងជំងឺធ្ងន់ធ្ងរ ជាពិសេសចំពោះក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជា មនុស្សចាស់ អ្នកដែលសុខភាពខ្សោយ ស្ត្រីមានផ្ទៃពោះ និងកុមារ៕
ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


