Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​ឆ្លង​ដល់​សិស្ស​៦ពាន់នាក់​ក្នុង​ប្រទេស​ម៉ាឡេស៊ី បង្ខំឲ្យបិទ​សាលា

បានផុស

នៅ

ប្រទេសម៉ាឡេស៊ីកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយទូទាំងប្រទេសដោយមានសិស្សានុសិស្សប្រហែល ៦ពាន់ នាក់បានឆ្លង ហើយសាលារៀនជាច្រើនបានបិទជាបណ្តោះអាសន្នដើម្បីការពារការរីករាលដាលបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ី លោក Mohd Azam Ahmad បាននិយាយថា សាលារៀនត្រូវបានក្រើនរំលឹកឱ្យអនុវត្តតាមការណែនាំអំពីសុខភាពយ៉ាងតឹងរ៉ឹង រួមទាំងការពាក់ម៉ាស់ និងកំណត់ការជួបជុំធំ ស្រដៀងទៅនឹងវិធានការដែលបានប្រើក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

បើតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីចង្កោមឆ្លងជំងឺគ្រុនផ្តាសាយចំនួន ៩៧នៅទូទាំងប្រទេស ដែលជាការកើនឡើងយ៉ាងខ្លាំងតាំងពីសប្តាហ៍មុន ភាគច្រើនត្រូវបានរកឃើញនៅក្នុងសាលារៀន និងមត្តេយ្យ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមាន Selangor, Kuala Lumpur, Putrajaya , Penang , Johor និង Kedah។

មន្ត្រីសុខាភិបាលបាននិយាយថា អាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាមានការថយចុះបន្តិចបើធៀបនឹងឆ្នាំមុនក៏ដោយ។ លោកបានព្រមានថា ជាធម្មតាការឆ្លងកើនឡើងដល់ដំណាច់ឆ្នាំ ហើយបានជំរុញឱ្យប្រជាជនរក្សាអនាម័យ និងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន។ រដ្ឋាភិបាលម៉ាឡេស៊ីក៏កំពុងធ្វើការជាមួយក្រសួងអប់រំ ដើម្បីទប់ស្កាត់ការរីករាលដាល និងធានាដល់សាធារណជនថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងបាន៕

សាលារៀនត្រូវបិទដោយសារការឆ្លងរីករាលដាល

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម