សុខភាព
មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្លង ៧ មុខ តែងតែកើតញឹកញាប់ក្នុងរដូវភ្លៀង
មន្ត្រីជំនាញក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លង ៧ មុខ ដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀងធ្លាក់នេះ ពិសេសជំងឺផ្តាសាយធំ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺ ៧ មុខ ដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូឆ្លងពីទឹកនោមសត្វកណ្តុរ។

លោកវេជ្ជបណ្ឌិត ក៏បានណែនាំឱ្យប្រជាពលរដ្ឋពេលធ្វើដំណើរត្រូវមានអាវភ្លៀង ឆត្រ និងស្បែកជើងលុយទឹក បរិភោគទឹកក្តៅអ៊ុនៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាមានអនាម័យ និងមានជីវជាតិ និងបន្លែពណ៌បៃតងចាស់ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកកួរ និងប៉េងប៉ោះជាដើម។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាងនេះទៅទៀត ត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជា សំបកកង់ សំបកកង់ឡាន ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបាន ដើម្បីការពារកុមារពីជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់នេះ ក៏មានឃើញការកើនឡើងករណីជំងឺកូវីដ-១៩ និងជំងឺផ្តាសាយធំផងដែរ។ ដូចនេះ សូមប្រជាពលរដ្ឋត្រូវបន្តពាក់ម៉ាស រក្សាគម្លាត ត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ និងទឹក ដើម្បីចៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបានតាមរយៈការចាប់ដៃ ឬចាប់របស់ផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានី-ខេត្តភាគច្រើន នៃប្រទេសកម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្ដប់លើផ្ទៃដី ២៥ ដល់ ៣៥ ភាគរយ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


