សុខភាព
ពេលទល់លាមកប្រឹងបន្ទោបង់ខ្លាំងពេក ប្រយ័ត្នកើតជំងឺរហែករន្ធទ្វារបាត
ពេលយើងបត់ជើងធំបន្ទាប់ពីខានបន្ទោបង់ ២-៣ថ្ងៃ វាធ្វើឲ្យយើងពិបាកបញ្ចេញកាកសំណល់ក្នុងខ្លួន ទម្រាំចេញមក យើងត្រូវប្រឹងឡើងបែកញើសជោកថ្ងាស។ ជួនកាល ពេលយើងប្រឹងបន្ទោបង់ នឹងអាចបង្កជាជំងឺរហែករន្ធទ្វារបាតទៀត ព្រោះខំប្រឹងខ្លាំងពេក។

តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺរហែករន្ធទ្វារបាត គឺជាជំងឺដែលមានការដាច់រលាត់បាត មនុស្សមួយចំនួនធំអាចជួបញឹកញាប់ដែរ ចំពោះបញ្ហាជំងឺនៅរន្ធទ្វារបាត ធ្វើឲ្យអ្នកជំងឺមានការឈឺចាប់នៅបាត និងបន្ទោរបង់លាមកមានឈាម។ ជំងឺនេះ អាចជួបប្រទះនៅលើមនុស្សគ្រប់វ័យ និងគ្រប់ភេទ ហើយវាអាចមានលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ។
ជំងឺរហែករន្ធទ្វារបាត កើតមានឡើងដោយសារតែការប៉ះទង្គិចនៃដុំលាមកទៅលើស្បែកនៃរន្ធទ្វារបាត ដែលធ្វើឲ្យមានការដាច់រលាត់ ឬដោយការកន្ត្រាក់នៃសាច់ដុំរន្ធទ្វារបាតខ្លាំង។ ជំងឺនេះអាចបង្កពីមួលហេតុដូចជា៖
១. ទល់លាមក
២. រាករូសរ៉ាំរ៉
៣. ប្រឹងបន្ទោបង់លាមកខ្លាំង
៤. ក្រោយការសម្រាលកូន
៥. រួមភេទតាមរន្ធទ្វារបាត
រោគសញ្ញានៃជំងឺរហែករន្ធទ្វារបាត
- ឈឺនៅរន្ធទ្វារបាត ពិសេសនៅពេលបត់ជើងធំ
- មានឈាមជាប់លាមក ឬតក់ក្នុងចានបង្គន់
- ជួនកាល មានសាច់នៅបាត ដែលអ្នកជំងឺច្រើនគិតថាជា ជំងឺឫសដូងបាត។
ក្នុងករណីមានមេរោគនៅលើកន្លែងរហែកនោះ វាអាចបណ្ដាលឲ្យកើតមានបូសអន្ទង់នៅរន្ធទ្វារបាត ដែលធ្វើឲ្យជ្រាបសើមដោយខ្ទុះ និងរមាស់នៅបាត។
មុននឹងព្យាបាល គ្រូពេទ្យទាមទារឲ្យដឹងពីមូលហេតុបង្ក និងរយៈពេលនៃជំងឺនេះជាមុនសិន ហើយវិធីសាស្ត្រក្នុងការព្យាបាលមានដូចជា៖
- ប្រើថ្នាំបន្ទន់លាមក បើអ្នកជំងឺពិបាកក្នុងការបត់ជើងធំ
- ប្រើថ្នាំបំបាត់រាក បើអ្នកជំងឺមានការរាករូសខ្លាំង
- ប្រើថ្នាំ cream លាបទៅលើទ្វារបាត
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ត្រាំទឹកក្ដៅឧណ្ហៗអាចជួយកាត់បន្ថយការឈឺចាប់។

ប៉ុន្តែ បើជំងឺរហែករន្ធទ្វារបាត វិវត្តទៅជារ៉ាំរ៉ៃ ឬមានមេរោគក្លាយនៅកន្លែងរហែកនោះ ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតនោះគឺការវះកាត់យកផ្នែករហែកចេញ និងសម្អាតនូវមេរោគនៅកន្លែងនោះ។ ការប្រើពពួកថ្នាំផ្សះតែមួយមុខ មិនមានប្រសិទ្ធភាពក្នុងការព្យាបាលទេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


