សុខភាព
ចំណាំឱ្យច្បាស់ ចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ-១៩ ចេញរោគសញ្ញា ៤នេះ
ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញរោគសញ្ញាចំនួន ៤ ដែលលេចឡើងញឹកញាប់ចំពោះអ្នកឆ្លងកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

ដូចដែលលោកអ្នកធ្លាប់ដឹង ការចាក់ថ្នាំបង្ការជាគន្លឹះដើម្បីការពារការស្លាប់ឬរោគសញ្ញាធ្ងន់ធ្ងរ និងអាចកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ក្រោយពេលឆ្លងកូវីដ-១៩ ។
យ៉ាងណាមិញ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ ហើយវ៉ាក់សាំងអាចផ្តល់ប្រសិទ្ធភាពការពារខ្ពស់ក៏ដោយ ក៏ហានិភ័យនៃការឆ្លងវីរុសនៅតែអាចកើតមានគ្រប់ពល។
ការសិក្សាស្រាវជ្រាវពីកម្មវិធីសិក្សារោគសញ្ញាកូវីដ-១៩របស់ចក្រភពអង់គ្លេស (ZOE) បានរកឃើញអ្នកជំងឺថ្មីៗមួយចំនួនបានឆ្លងកូវីដ-១៩ ទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញ ត្បិតអីវ៉ាក់សាំងមិនអាចផ្ដល់ការការពារ១០០%នោះទេ។ ក្នុងនោះរោគសញ្ញាកូវីដ-១៩ ចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ខុសប្លែកពីអ្នកមិនធ្លាប់ចាក់វ៉ាក់សាំងសោះ។
តាំងពីការរាតត្បាតចាប់ផ្ដើមដំបូង រោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩រួមមាន ឡើងកម្ដៅ ក្អក និងបាត់បង់ក្លិនឬរសជាតិ។

ប៉ុន្តែថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបន្ថែមរោគសញ្ញាផ្សេងចំនួន ៤ ទៀតចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ហើយឆ្លងវីរុសកូវីដ-១៩ ដែលអ្នកជំងឺនឹងមានអាការដូចជា ឈឺក្បាល ហៀរសំបោរ កណ្តាស់ និង ឈឺក។
អ្នកស្រាវជ្រាវសរសេរនៅក្នុងទិន្នន័យសិក្សាបានបញ្ជាក់ថា រោគសញ្ញាទាំង ៤ នេះ ត្រូវបានរកឃើញច្រើនជាងគេចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។
ទោះជាយ៉ាងណា រោគសញ្ញាទាំង៤មានរយៈពេលខ្លី ដែលកើតឡើងតិចតួចប៉ុណ្ណោះ ហើយអ្នកជំងឺក៏ប្រឈមហានិភ័យទាបក្នុងការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ព្រមទាំងមានឱកាសឆាប់ជាសះស្បើយឡើងវិញទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ លេចចេញផលរំខានថ្មីចំនួន ៥ អ្នកចាក់វ៉ាក់សាំងរួច ត្រូវទៅជួបពេទ្យជាបន្ទាន់ ទុកយូរអាចគ្រោះថ្នាក់
ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


