សុខភាព
រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាវីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង
សព្វថ្ងៃនេះ ករណីវីរុសអូមីក្រុងមិនទាន់ស្រាកស្រាន្តទេ នៅតែកើនមានច្រើលរាល់ថ្ងៃ បណ្ដាលឲ្យភាពភ័យខ្លាចនៃការឆ្លងនៅតែកើតមាន ពិសេសខ្លាចសមាជិកគ្រួសារចាស់ៗ និងកូនក្មេង។ ភាគច្រើន វីរុសអូមីក្រុងងាយឆ្លងទៅកាន់កូនក្មេងច្រើនជាងមនុស្សពេញវ័យ ហើយថ្មីៗនេះ គ្រូពេទ្យជំនាញថា ជំងឺទូទៅមួយអាចជារោគសញ្ញានៃវីរុសអូមីក្រុងលើកុមារ។

លោកវេជ្ជបណ្ឌិត Wassim Ballan អ្នកឯកទេសជំងឺឆ្លងកុមារបានឲ្យដឹងថា លោក និងសហការីបានកត់សម្គាល់ពីការកើនឡើងនៃជំងឺ croup ជាបណ្ដុំនៃការឈឺបំពង់កក្នុងចំណោមក្មេងៗដែលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ ១៩ ជាពិសេសនៅក្នុងក្រុមក្មេងអាយុ ៥ឆ្នាំ និងតិចជាងនេះ ដែលមិនទាន់អាចចាក់វ៉ាក់សាំងការពារបាន។
ជំងឺ Croup ជាជំងឺទូទៅកើតលើក្មេងមួយ ដែលជាធម្មតាបណ្ដាលមកពីការឆ្លងមេរោគតាមរដូវនាំឲ្យមានការរលាក ឬហើមនៅក្នុងផ្លូវដង្ហើមផ្នែកខាងលើរបស់កុមារ ដែលមានទំហំតូចជាងមនុស្សពេញវ័យ និងក៏ជារោគសញ្ញាមួយរបស់វីរុសអូមីក្រុងកើតឡើងលើក្មេង។
លោក Ballan ពន្យល់បន្ថែមថា croup អាចចែកចេញជារឿងពីរ។ ទីមួយ គឺការក្អកដែលស្ដាប់ទៅដូចព្រុស។ រឿងមួយទៀតនោះគឺ ការដកដង្ហើមឮសំឡេងខ្សឺត ទោះបីជាអាអូនមិនក្អក ប៉ុន្តែពេលដកដង្ហើមចូលមានឮសំឡេង។ ការក្អក និងការដកដង្ហើមចេញចូលឮៗ គឺដោយសារតែខ្យល់ដែលត្រូវបានបង្ខំចេញតាមរយៈការហើមជុំវិញប្រអប់សំឡេង បំពង់ខ្យល់ និងបំពង់សួត។

បើគ្រាន់តែជាជំងឺ Croup តែឯងនោះវាមិនមែនជារឿងថ្មីៗទើបតែជួបនោះទេ ប៉ុន្តែវាអាចគំរាមកំហែងដល់អាយុជីវិត ដោយសារផ្លូវដង្ហើមរបស់កូនអាចបិទ បណ្ដាលឲ្យពិបាកដកដង្ហើមបាន។ ភាគច្រើនជំងឺនេះ អាចព្យាបាលនៅផ្ទះបាន ប៉ុន្តែបើអាអូនមានអាការពិបាកដកដង្ហើម ក្អកខ្លាំង បបូរមាត់ ស្បែក ឬក្រចកដៃឡើងពណ៌ស្វាយ ត្រូវប្រញាប់ទៅជួបពេទ្យ ព្រោះនេះជាសញ្ញាកូនទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់៕
ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


