សុខភាព
អូមីក្រុង កើតលើទារក មានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?
ពិតណាស់ ទារកទើបកើត និងក្មេងតូចៗ មានប្រព័ន្ធភាពស៊ាំនៅខ្សោយនៅឡើយ។ ហេតុនេះហើយ ទើបប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពកូនឲ្យបានដិតដល់ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺវីរុសកូវីដ-១៩ តែម្ដង។ យ៉ាងណាមិញ តើអូមីក្រុងបង្កផលប៉ះពាល់អ្វីខ្លះដល់ទារកទើបកើត ហើយវីរុសបំប្លែងថ្មីនេះមានរោគសញ្ញាយ៉ាងម៉េចខ្លះចំពោះអាអូនតូចៗ?

ឥទ្ធិពលនៃអូមីក្រុងចំពោះទារកទើបកើត
ទារកក្រោមអាយុ ១ឆ្នាំ ងាយនឹងឆ្លងវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ព្រមទាំងអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងកុមារធំៗ។ ប៉ុន្តែ ប៉ាម៉ាក់អាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីការពារកូនពីវីរុសនេះ ដោយ៖
- ប៉ាម៉ាក់ និងអ្នកមើលថែទាំទារកគួរពាក់ម៉ាស នៅពេលបី លេង ឬបញ្ចុកអាហារដល់ទារកទើបកើត។ ជាមួយគ្នានេះដែរ គួរលាងដៃឲ្យបានញឹកញាប់មុនពេលចូលជិតកូន។
- ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យគ្រប់ដូសមានសារសំខាន់ណាស់ចំពោះប៉ាម៉ាក់ និងអ្នកមើលថែទាំក្មេង
- គួរតម្លើងឧបករណ៍បន្សុទ្ធខ្យល់នៅក្នុងបន្ទប់បិទជិតដែលអាអូនស្នាក់នៅភាគច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃវីរុសកូវីដ-១៩។
- ប្រសិនបើប៉ាម៉ាក់មានរោគសញ្ញាដូចជាក្អក ផ្ដាសាយ កណ្ដាស់ អស់កម្លាំង គ្រុនក្ដៅ ឬមានបញ្ហាផ្លូវដង្ហើម ជាដើម យកល្អត្រូវនៅឲ្យឆ្ងាយពីកូនរហូតទាល់តែខ្លួនបានជាសះស្បើយទាំងស្រុង។
- គួរកាត់បន្ថយការទៅលេងផ្ទះសាច់ញាតិ បងប្អូន ពីព្រោះទារកទើបកើតមានប្រព័ន្ធភាពស៊ាំខ្សោយ។
- ម៉ាក់ៗដែលបំបៅដោះកូន គួរជៀសវាងនៅកន្លែងដែលមានមនុស្សច្រើន។
រោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុងចំពោះទារកទើបកើត
- គ្រុនក្ដៅ
- ក្អក
- ហៀរសំបោរ
- តឹងច្រមុះ
- រាករូស
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ក្អួត
- មិនឃ្លានអាហារឬបៅ

ក្នុងករណីដែលប៉ាម៉ាក់ឃើញកូនមានរោគសញ្ញាខាងលើ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារជាបន្ទាន់ និងមិនត្រូវប្រើប្រាស់ថ្នាំផ្ដេសផ្ដាសឡើយ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាអូនបាន៕
ចុចអាន៖សព្វថ្ងៃ អ្នកឆ្លង អូមីក្រុង អាចដោយសារមូលហេតុទាំងនេះ
ចុចអាន៖ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


