សុខភាព
វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ
ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន បានព្យាយាមដោះស្រាយការសង្ស័យនោះ។ ហេតុអ្វីបានជាសមាជិកគ្រួសារខ្លះ រស់នៅក្រោមដំបូលផ្ទះតែមួយ នឹងអ្នកឆ្លងកូវីដ តែមិនបានឆ្លងមេរោគ ឬគ្មានរោគសញ្ញាទាល់តែសោះ។
វេជ្ជបណ្ឌិត Lucy McBride ដែលជាគ្រូពេទ្យជំងឺឆ្លងនៅទីក្រុង Washington DC បានប្រាប់ Yahoo News ថា ការឆ្លងមេរោគក្នុងគ្រួសារគឺ “មិនគួរឲ្យជឿ” ។ វាអាស្រ័យទៅលើកត្តាជាច្រើន រួមទាំងបរិមាណនៃមេរោគឆ្លងពីសមាជិកដែលឆ្លងមេរោគ ស្ថានភាពផ្ទះរួម ប្រព័ន្ធភាពស៊ាំគ្រួសារ និងស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកឆ្លងមេរោគ និងសមាជិកគ្រួសាររបស់ពួកគេ។
មនុស្សម្នាក់ៗដកដង្ហើមខ្យល់អាកាស ដែលនាំមេរោគផ្សេងៗចូលទៅក្នុងខ្លួន ហើយរាងកាយនឹងឆ្លើយតបខុសគ្នាទៅនឹងមេរោគ នេះអាស្រ័យលើផ្ទៃខាងក្រោយសុខភាព និងប្រព័ន្ធការពាររាងកាយ ។
លោកវេជ្ជបណ្ឌិត Lucy បាននិយាយ អ្នកដែលបានទទួលវ៉ាក់សាំងទាំងបីដូស បើនៅក្មេង និងមានសុខភាពល្អ ប្រហែលមិនមានរោគសញ្ញាអ្វីទេ ហើយប្រសិនបើផ្ទះមានផ្ទៃដីធំទូលាយ បើកបង្អួច ដើម្បីឲ្យខ្យល់ចេញចូលគ្រប់ពេល។ លទ្ធភាពនៃការឆ្លងមេរោគ អាចមានចំនួនតិចជាងផ្ទះដែលមានតំបន់តូចចង្អៀត។
ទន្ទឹមនោះ របាយការណ៍ថ្មីៗនេះ ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បង្ហាញថា ឱកាសរបស់សមាជិកគ្រួសារ ក្នុងការឆ្លងវីរុសកូវីដ មានប្រហែល ៥៣ភាគរយ នៅក្នុងផ្ទះដែលគ្មានមនុស្សច្រើន។ ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី JAMA Internal Medicine កាលពីចុងខែមករា បានរកឃើញថា អ្នកដែលបានចាក់ដូសជំរុញ មានហានិភ័យទាបនៃការឆ្លង omicron ដល់ទៅ ៦៦ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលបានតែពីរដូស។ ការចាក់ថ្នាំបង្ការ អាចកាត់បន្ថយឱកាសនៃការឈឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងលទ្ធភាពនៃការស្លាប់បាន ៨០ភាគរយ។
សាស្ត្រាចារ្យ Tony Cunningham អ្នកឯកទេសជំងឺឆ្លង និងអ្នកជំនាញខាងមេរោគ មកពីសាកលវិទ្យាល័យស៊ីដនីបាននិយាយតាមរបៀបដូចគ្នាថា មានកត្តាជាច្រើនដែលនឹងរារាំងសមាជិកទាំងអស់ ពីការឆ្លងជំងឺកូវីដ។ មានបញ្ហានៃកម្រិតភាពស៊ាំរបស់បុគ្គល ដែលធ្វើឲ្យមេរោគក្នុងខ្លួនថយចុះយ៉ាងឆាប់រហ័ស។ នេះអាចបណ្តាលមកពីការចាក់វ៉ាក់សាំង ឬតើវា អាចមានហ្សែនដែលអាចទប់ទល់នឹងវីរុសកូវីដ។
ចំពោះអ្នកដែលបានទទួលថ្នាំបង្ការ ជាពិសេសដូសជំរុញ ប្រសិនបើឆ្លង មេរោគនៅក្នុងប្រហោងច្រមុះ និងប្រព័ន្ធផ្លូវដង្ហើមនឹងថយចុះយ៉ាងឆាប់រហ័ស រហូតដល់ការឆ្លងមិនអាចរីករាលដាលបានទៀតទេ។
ដោយឡែកលោក Joseph McGargrill វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ MercyOne ពន្យល់ថា ការដែលមាននរណាម្នាក់នៅក្នុងគ្រួសារ មិនឆ្លង អាចដោយសារតែគាត់ធ្លាប់ឆ្លងមេរោគកូវីដពីមុន ធ្វើឲ្យគាត់មានភាពស៊ាំ ហើយមិនឆ្លងទៀតទេ បើទោះជាមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅផ្ទះ ដែលមានជំងឺកូវីដក៏ដោយ។ ហើយក៏មានឱកាសដែលមនុស្សមួយចំនួននៅក្នុងផ្ទះ មិនបង្ហាញរោគសញ្ញា ឬមិនមានរោគសញ្ញាអ្វីឡើយ។ នេះគឺដោយសារតែ វាមិនត្រូវបានឆ្លងមេរោគ ក្នុងបរិមាណគ្រប់គ្រាន់។ ខណៈពេលដែលមនុស្សមួយចំនួន មានភាពធន់នឹងហ្សែនទៅនឹងវីរុស បណ្ដាលឲ្យឈឺតិចតួច ឬមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ ទោះបីជាលទ្ធផលតេស្តចេញមកវិជ្ជមានក៏ដោយ។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុម កំពុងស្វែងរកហ្សែននៅក្នុងមនុស្ស ដែលអាចប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដោយសង្ឃឹមថា ហ្សែនអាចកើតឡើងដោយធម្មជាតិ។ វានឹងឈានដល់ការអភិវឌ្ឍថ្នាំប្រឆាំងមេរោគ ដើម្បីការពារមនុស្សពីអនាគតនៃជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតម្នាក់ ចែករំលែកវិធីព្យាបាលកូវីដ កម្រិតស្រាល នៅផ្ទះខ្លួនឯង
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ