សុខភាព
គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន
សាស្ត្រាចារ្យសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅក្នុងហ្វេសប៊ុក កាលពីថ្ងៃចន្ទថា អ្នកដែលបានឆ្លងកូវីដពីមុន ទំនងជាទទួលរងនូវរោគសញ្ញាក្រោយកូវីដ ឬ អាចយូររហូតដល់មួយឆ្នាំ។

ដោយលើកឡើងពីការសិក្សានៅអឺរ៉ុប លើមនុស្ស ៧៣,៧២៧ នាក់ ដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដីនៃរោគរាតត្បាត កាលពីថ្ងៃសុក្រ លោក Thira Worathanarat គ្រូពេទ្យនៅថៃ បាននិយាយថា អតីតអ្នកជំងឺកូវីដ ទំនងជាទទួលរងនូវភាពអស់កម្លាំង ៤.៨ ដងច្រើនជាងអ្នកដែលមិនធ្លាប់ឆ្លង។
រោគសញ្ញាផ្សេងទៀតរួមមាន ដង្ហើមខ្លីៗ, តឹងក្នុងទ្រូង ,អ័ព្ទខួរក្បាល ,គេងមិនលក់ ,ញ័រទ្រូង ,ធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ល។ ដូច្នេះហើយ គ្រូពេទ្យរូបនេះបាននិយាយថា វាជារឿងសំខាន់ ក្នុងការការពារខ្លួនយើង ហើយវិធីតែមួយគត់ដែលត្រូវធ្វើ គឺត្រូវពាក់ម៉ាស់ជានិច្ច រក្សាចម្ងាយ និងចៀសវាងការចែករំលែកអាហារ ឬភេសជ្ជៈជាមួយអ្នកដទៃ។

លោកក៏បាននិយាយដែរថា មនុស្សមិនគួរចំណាយពេលជាមួយអ្នកដទៃយូរពេកទេ ហើយជួបតែពេលចាំបាច់។ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋឈប់សម្រាកពីសាលា ឬការងារពេលឈឺផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ាម៉ាក់ត្រូវច្បាស់ មុននាំកូនតូចៗ អាយុ ៣-៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
ចុចអាន៖ក្រោយបាត់ខ្លួន ៣ ថ្ងៃ ពេលនេះ រកឃើញសាកសព តារាស្រី ថៃ Tangmo ហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


