សុខភាព
ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
ខណៈការកើនឡើងនៃ Omicron កំពុងតែក្លាយជាពូជចម្លងលឿន ដែលធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភ ពីសុខភាពផ្ទាល់ខ្លួនជាខ្លាំង។

ទន្ទឹមនោះ កាន់តែមានភាពមិនស្រួលនោះគឺ ជំងឺផ្ដាសាយ ។ ដូច្នេះសម្រាប់អ្នកមិនច្បាស់លាស់ អាចសាកល្បងពិនិត្យមើលថា តើយើងបានឆ្លង Omicron ដែរឬទេ? តើរោគសញ្ញាដែលអាចសង្កេតបាន នៅពេលណា? តើអ្នកឆ្លងភាគច្រើន មានរោគសញ្ញាអ្វីខ្លះ នៅដំណាក់កាលដំបូង ?
ចំពោះបញ្ហានេះ វេជ្ជបណ្ឌិត Teera Woratanarat មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn ដោយយោងទៅលើរបាយការណ៍សិក្សា SARS-CoV-2 ដែលកំពុងស៊ើបអង្កេតនៅប្រទេសអង់គ្លេស HSA បានបង្ហាញតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា Omicron មានរយៈពេលភ្ញាស់ខ្លីជាងពូជមុនៗ។ ជាមធ្យម រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ៣-៤ ថ្ងៃបន្ទាប់ពីការឆ្លង ឬអាចមានរោគសញ្ញាក្នុងរយៈពេល៩ថ្ងៃ អាស្រ័យលើស្ថានភាពរាងកាយរបស់មនុស្សម្នាក់ៗ ។
ដូច្នេះបើមាននរណាម្នាក់ បានទាក់ទងអ្នកដែលឆ្លងកូវីដពីមុនមក គួរតែមើល និងសង្កេតអាការដោយខ្លួនឯង រយៈពេល១០ថ្ងៃទៀត ទើបដឹងច្បាស់។ ជាពិសេស Omicron មានទំនោរទៅតាំងនៅកោសិកាក្នុងជញ្ជាំងនៃបំពង់ក នៅពេលនិយាយ ស្រែក ក្អក កណ្ដាស់ អាចរីករាលដាលយ៉ាងងាយស្រួល និងឆាប់រហ័ស។ អ្នកឆ្លងអាចចម្លងមេរោគបាន ទោះបីជាពួកគេមិនបង្ហាញរោគសញ្ញាអ្វីក៏ដោយ។ រយៈពេលឆ្លងច្រើនបំផុតគឺ ១-២ ថ្ងៃ មុនពេលរោគសញ្ញាលេចឡើង។ ម៉្យាងទៀត ប្រសិនបើរោគសញ្ញាត្រូវបានបង្ហាញ ការឆ្លងគឺឆ្លងច្រើនបំផុតក្នុងរយៈពេល ២-៣ ថ្ងៃ បន្ទាប់ពីការចាប់ផ្ដើមនៃជំងឺ។
ដើម្បីកាន់តែច្បាស់បន្ថែមទៀត សូមសង្កេតមើលពីរោគសញ្ញា omicron ទូទៅគឺ៖
– ហៀរសំបោរ
– កណ្តាស់
– ឈឺក្បាល
– អស់កម្លាំង
– ឈឺសាច់ដុំស្រាល
– ឈឺក
– អាចមានការបែកញើសពេលយប់។

ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានការឈឺចាប់នៅផ្នែកខាងក្រោមខ្នង ហើយកម្រនឹងបាត់បង់រសជាតិ ឬក្លិន ដូចជាប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតណាស់។ ប្រសិនបើអ្នកណាម្នាក់ មានប្រវត្តិប្រឈមមុខនឹងហានិភ័យខ្ពស់ ឬនៅក្នុងតំបន់ដែលមានហានិភ័យ គួរតែមានការពិនិត្យ RT-PCR ជាប្រញាប់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ
ចុចអាន៖ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


