សុខភាព
សត្វល្អិតខាំគួរប្រយ័ត្ន អាចឆ្លង បាក់តេរីបង្កការរលាកលើស្បែក
យើងប្រាកដជាបានដឹងហើយថា បើ សត្វល្អិត មូស ឬពីងពាងខាំ នោះអាចធ្វើឲ្យស្បែកយើងឡើងរមាស់។ ដូចគ្នាដែរ បាក់តេរី ក៏អាចចូលទៅក្នុងស្បែកពេលយើង អេះ ខ្វាចនៅពេលរមាស់លើស្នាមសត្វល្អិតទាំងនោះខាំដែរ។ នៅពេលឆ្លងបាក់តេរី នឹងធ្វើឲ្យមានការរលាកនៅលើស្បែក ដែលគេហៅថា Cellulitis ដែលអាចបង្កឱ្យរលាកកោសិកា និងបង្ករោគលើស្បែកដែលធ្វើឲ្យ ឡើងក្រហមហើម និងក្ដៅខ្លួន។

១. Cellulitis ជាអ្វី?
Cellulitis ជាការរលាក កើតឡើងនៅពេលបាក់តេរីចូលទៅក្នុងស្បែក និងបង្កការឆ្លងមេរោគ។ មេរោគនេះអាចជ្រាបចូលទៅក្នុងជាលិកាបង្កបញ្ហាធ្ងន់ធ្ងរ។ ក្រុម Streptococcus និង Staphylococcus aureus ជាមូលហេតុនៃការរលាកកោសិកា។ បាក់តេរីទាំងនេះចូលទៅក្នុងរាងកាយតាមរយៈការ ដាច់រលាត់ស្បែក។
២.គ្នាយើងអាចកើតជំងឺ Cellulitis ពីសត្វល្អិតខាំបានទេ?
យើងអាចឆ្លងមេរោគបង្កឲ្យរលាកស្បែកនេះពីសត្វល្អិតខាំ ប្រសិនបើយើងអេះ ឬខ្វាចកន្លែងរមាស់ ជាហេតុនាំឲ្យមានការដាច់រលាត់ស្បែក និងធ្វើឲ្យបាក់តេរីចូលក្នុងស្បែក និងជាលិកា។ បាក់តេរីអាចជាប់ពីក្រចកដៃ ឬប្រភពផ្សេងទៀត។
៣.បាក់តេរីអាចឆ្លងរាលដាលទេ?
ទោះបីជាករណីកម្រ យើងនៅអាចឆ្លងបាក់តេរីបង្កការរលាកកោសិកាស្បែក ប្រសិនបើប្រព័ន្ធការពារខ្សោយ ដោយការឆ្លងគឺតាមរយៈការប៉ះជាមួយពងបែក ឬខ្ទុះអ្នកជំងឺដែលមានផ្ទុកបាក់តេរី។ ប៉ុន្តែជាទូទៅ បាក់តេរី មិនងាយឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។
៤.ហានិភ័យ
ចំពោះបញ្ហាសត្វល្អិតខាំភាគច្រើនតែងកើតលើក្មេងៗ ច្រើនជាងមនុស្សធំ។ ការឆ្លងបាក់តេរីបង្កឲ្យការរលាក Cellulitis នេះអាចនិងងាយឆ្លងដល់ក្មេងៗ ដោយសារតែក្មេងភាគច្រើនមានមេរោគនៅក្រចកដៃ។ កត្តាទាំងនេះហើយដែលបង្កើនឲ្យមានហានិភ័យលើកុមារចំពោះជំងឺ Cellulitis។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយដោយសារ ជំងឺប្រព័ន្ធរាងកាយ ជំងឺមហារីក ឬជំងឺផ្សេងទៀតនោះងាយនឹងកើតជំងឺ Cellulitis។ ប្រព័ន្ធការពាររាងកាយជួយយើងប្រឆាំងនឹងការឆ្លងមេរោគ។ កត្តាហានិភ័យនៃជំងឺ Cellulitis រួមមាន៖
- ការឡើងហើមរ៉ាំរ៉ៃ
- ជំងឺទឹកនោមផ្អែម
- ទម្ងន់លើស
- បញ្ហាជាមួយប្រព័ន្ធ ឡាំហ្វាទិច ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ
៥.ប្រភេទសត្វល្អិតអាចបង្កឲ្យមានការឆ្លងជំងឺ Cellulitis
- សត្វសង្កើច
- ចៃឆ្កែ
- មូស
- សត្វពីងពាង
- តុកកែឆ្កែ
៦.រោគសញ្ញាការឆ្លងជំងឺ Cellulitis ពីសត្វល្អិត

រោគសញ្ញានៃជំងឺនេះអាច ក្ដៅខ្លួន និងអស់កម្លាំង មានអារម្មណ៍ចង់ក្អួត មុនពេលស្បែកមានការផ្លាស់ប្ដូរ។ រោគសញ្ញាផ្សេងទៀតមាន ៖
- ឡើងក្រហម ហើម ក្ដៅនៅជុំវិញកន្លែងសត្វល្អិតខាំ
- មានចេញស្នាមក្រហមកន្លែងសត្វល្អិតខាំ
- មានចេញពងបែក
- ហើមកូនកណ្ដុរ
- មានខ្ទុះហូរចេញពីស្នាមសត្វខាំ
គ្នាយើងអាចធ្វើការជូតសម្អាតនៅជុំវិញមុខរបួស។ ប្រសិនបើមានការសង្ស័យថាមុខរបួសមានការរលាកដោយបាក់តេរី និងបង្កជាជំងឺ Cellulitis សូមធ្វើការពិគ្រោះជាមួយនិងគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលទាន់ពេល៕
ចុចអាន៖ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ
ចុចអាន ៖សម្រាប់មនុស្សប្រុសវ័យពេញកម្លាំង ទាំងនេះជារបបអាហារដែលត្រូវញ៉ាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


