ព័ត៌មានអន្ដរជាតិ
ការបំពុលបរិយាកាស អាចជាមូលហេតុនៃការធ្លាក់ចុះចំនួនសត្វល្អិតលើលោក
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Melbourne សាកលវិទ្យាល័យ Beijing Forestry និងសាកលវិទ្យាល័យ California Davis បានរាយការណ៍ថា សមត្ថភាពរបស់សត្វល្អិតក្នុងការស្វែងរកអាហារ និងបន្តពូជកំពុងអន់ថយ ព្រោះប្រមោយ របស់ពួកវាត្រូវបានបំពុលដោយភាគល្អិតពីឧស្សាហកម្ម ការដឹកជញ្ជូន ភ្លើងឆេះព្រៃ និងប្រភពខ្យល់ពុលផ្សេងទៀតជាដើម ។

ពាក់ព័ន្ធបញ្ហានេះ លោកសាស្ត្រាចារ្យ Mark Elgar បាននិយាយថា “ការសិក្សាកំពុងជូនដំណឹងដល់មនុស្សអំពីហានិភ័យដែលអាចកើតមានចំពោះសត្វល្អិត ។ ភាគល្អិតនៃជាតិពុលអាចប៉ះពាល់សុខភាពភាវរស់ បូករួមទាំងសត្វល្អិតផងដែរ” ។
លោក Elgar បញ្ជាក់ទៀតថា “ដោយសារតែសត្វល្អិតដើរតួយ៉ាងសំខាន់ក្នុងការក្រេបលម្អងរុក្ខជាតិ បំប្លែងសាកសពភាវរស់ និងកែច្នៃសារធាតុចិញ្ចឹមឡើងវិញ ដូច្នេះបើប្រមោយរបស់សត្វល្អិតត្រូវបានស្ទះដោយភាគល្អិតនៃការបំពុល វានឹងពិបាកហិតក្លិនអាហារ បន្តពូជ ឬរកកន្លែងដាក់ពង ដែលបណ្ដាលឲ្យចំនួនសត្វធ្លាក់ចុះ” ។

មិនតែប៉ុណ្ណោះប្រហែល ៤០ ភាគរយនៃផ្ទៃដីរបស់ផែនដីត្រូវបានគ្របដណ្ដប់ដោយជាតិពុលបរិយាកាស ហើយភាគល្អិតទាំងនោះអាចធ្វើដំណើរតាមចរន្តខ្យល់រាប់ពាន់គីឡូម៉ែត្រឯណោះ ទើបប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសត្វល្អិតជាច្រើនប្រភេទបែបនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


