ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រអូស្ត្រាលី រកឃើញវិធីផលិតអគ្គិសនីចេញពីខ្យល់
អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបំបែកអង់ស៊ីមមួយចេញពីបាក់តេរីដី ដែលអាចបំប្លែងអ៊ីដ្រូសែនតិចតួចពីខ្យល់ទៅជាអគ្គិសនី ។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature ។

តាមសម្តីលោកសាស្រ្តាចារ្យ Chris Greening ផ្នែកជីវឱសថមកពីសកលវិទ្យាល័យ Monash រកឃើញថា បាក់តេរីអាចប្រើដានអ៊ីដ្រូសែននៅក្នុងខ្យល់ជាប្រភពថាមពល ដើម្បីជួយឲ្យពួកវាលូតលាស់ និងរស់រានមានជីវិត រួមទាំងនៅក្នុងដីអង់តាក់ទិក រណ្ដៅភ្នំភ្លើង និងក្នុងមហាសមុទ្រដ៏សែនជ្រៅជាដើម ។
យ៉ាងណា ទោះបីជាវាអាចផលិតអគ្គិសនីបានក៏ដោយ ប៉ុន្តែវាអាចប្រើប្រាស់បានតែជាមួយឧបករណ៍តូចៗ ដូចជា នាឡិកា ឬទូរសព្ទជាដើម ដោយសារតែវាមានកម្រិតអ៊ីដ្រូសែនតិចតួចបំផុតនៅក្នុងខ្យល់ ពោលត្រឹមតែ ០.០០០០៥ ភាគរយប៉ុណ្ណោះ ។ ប្រសិនជាប្រើជាមួយឧបករណ៍មានទំហំធំ នោះគេត្រូវការអ៊ីដ្រូសែនខាងក្រៅដើម្បីបន្ថែមថាមពល ។

យោងតាមការសិក្សាពីអ្នកវិទ្យាសាស្ត្រ បាក់តេរីប្រភេទនេះ គឺអាចលូតលាស់បានលឿនក្នុងបរិមាណច្រើន ដែលជាកត្តាមួយអាចឲ្យអ្នកវិទ្យាសាស្ត្រ បង្កើនការផលិតបាក់តេរី Huc សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាអភិវឌ្ឍន៍បន្ថែមទៀតនូវបច្ចេកវិទ្យាថ្មខ្យល់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ការសិក្សារកឃើញថា សត្វកណ្តុររាប់លានក្បាល នៅទីក្រុងញូវយ៉ក អាចមានជំងឺកូវីដ១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


