សុខភាព
វៀតណាម ព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir ប្រយ័ត្នគ្រោះថ្នាក់
ក្រសួងសុខាភិបាលវៀតណាម បានព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir លើកត្តាមួយចំនួន បន្ទាប់ពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានផ្តល់អនុសាសន៍ថា ថ្នាំប្រឆាំងមេរោគដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Merck និង Ridgeback មួយនេះ ត្រូវបានរក្សាទុកនៅក្រៅពិធីការនៃការព្យាបាលជំងឺកូវីដ១៩។
ថ្នាំ Molnupiravir ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ចរាចរ និងអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសជាច្រើនដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងជប៉ុនជាដើម។
ដោយផ្អែកលើការចង្អុលបង្ហាញ និងអនុសាសន៍ដែលគាំទ្រដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) និងទីភ្នាក់ងារគ្រប់គ្រងផលិតផលថែទាំសុខភាព និងឱសថរបស់ចក្រភពអង់គ្លេស (MHRA), ថ្នាំប្រឆាំងមេរោគមួយនេះ ត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។
ថ្នាំ Molnupiravir ត្រូវបានចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺដែលចេញរោគសញ្ញាតិចជាងប្រាំថ្ងៃ។
ក្រសួងបានព្រមានថា ថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលមានគម្រោងយកកូន គួរតែប្រើវិធីពន្យារកំណើតប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលព្យាបាល និងរយៈពេល៤ថ្ងៃបន្ទាប់ពីការលេបថ្នាំ Molnupiravir ដូសចុងក្រោយ។
ក្រសួងក៏មិនបានណែនាំឲ្យប្រើផងដែរចំពោះ ម្តាយដែលមានជំងឺកូវីដ១៩ បំបៅកូនដោយទឹកដោះ ក្នុងអំឡុងពេលព្យាបាល និងរយៈពេល៤ថ្ងៃបន្ទាប់ពីលេបថ្នាំ Molnupiravir ដូសចុងក្រោយ។
ចំពោះកុមារ និងមនុស្សវ័យជំទង់ ថ្នាំ Molnupiravir មិនគួរត្រូវបានប្រើប្រាស់ចំពោះអ្នកជំងឺដែលមានអាយុក្រោម១៨ឆ្នាំទេ ដោយសារឥទ្ធិពលដែលអាចកើតមានលើការលូតលាស់ឆ្អឹង និងឆ្អឹងខ្ចី។
ចំពោះបុរស ថ្នាំ Molnupiravir អាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល បើទោះបីជាហានិភ័យត្រូវបានគេចាត់ទុកថាមានទាបក៏ដោយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព សូមប្រើថ្នាំ Molnupiravir តែជាមួយនឹងវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ថ្នាំ Molnupiravir ក៏មានប្រសិទ្ធភាព ប្រឆាំង អូមីក្រុង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន