ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ១០៥ ត្រៀមទទួលថ្នាំគ្រាប់កូវីដ Molnupiravir តម្លៃថោក
អង្គការដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតឱសថទូទៅនឹងផលិតថ្នាំគ្រាប់ប្រឆាំងកូវីដរបស់ក្រុមហ៊ុន Merck ដែលមានតម្លៃសមរម្យសម្រាប់ប្រទេសក្រីក្រចំនួន ១០៥ របស់ពិភពលោក ។

អង្គការ Medicines Patent Pool (MPP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន ២៧ ដើម្បីផលិតថ្នាំប្រឆាំងមេរោគលេបតាមមាត់ Molnupiravir សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ។
ក្នុងនោះ ក្រុមហ៊ុនផលិតចំនួន ៥ នឹងផ្តោតលើការផលិតគ្រឿងផ្សំវត្ថុធាតុដើម, ១៣ ក្រុមហ៊ុននឹងផលិតទាំងគ្រឿងវត្ថុធាតុដើម និងថ្នាំ Molnupiravir ខណៈពេលដែលក្រុមហ៊ុនចំនួន ៩ នឹងបញ្ចប់ការផលិតថ្នាំទាំងស្រុងតែម្ដង ។

ចំណែកនាយកប្រតិបត្តិ MPP លោក Charles Gore បាននិយាយថា “នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាឲ្យមានលទ្ធភាពទទួលបានជាសកលចំពោះការព្យាបាលកូវីដ ហើយយើងមានទំនុកចិត្តថា ការព្យាបាលពីថ្នាំ Molnupiravir នឹងមានយ៉ាងឆាប់រហ័ស” ។
បច្ចុប្បន្នក្រុមហ៊ុន Merck ត្រូវបានរីករាលដាលនៅទូទាំងប្រទេសមួយចំនួនដូចជា បង់ក្លាដែស ចិន អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា ប៉ាគីស្ថាន អាហ្រ្វិកខាងត្បូង កូរ៉េខាងត្បូង និងវៀតណាម ។

គួរបញ្ជាក់ថា ថ្នាំ Molnupiravir គឺផ្ដល់ការព្យាបាលសម្រាប់អ្នកជំងឺកូវីដក្នុងរយៈពេល ៥ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន និងចេញរោគសញ្ញា ហើយការព្យាបាលថ្នាំនេះគឺកាត់បន្ថយហានិភ័យនៃការសម្រាកនៅមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


