សុខភាព
ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?
តាំងពីដើមមក វីរុសកូវីដអាចឆ្លងទៅកាន់មនុស្សគ្រប់រូប មិនថាក្មេង ឬចាស់ទេ ហើយស្ត្រីពពោះក៏ចៀសមិនផុតដូចគ្នា។ ក្រៅពីវ៉ាក់សាំងបង្ការកូវីដ ឥឡូវនេះ យើងអាចប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir ដើម្បីព្យាបាល បើយើងឆ្លង។ ចុះស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលបាន ឬអត់ ក្នុងករណីឆ្លងវីរុមួយនេះ?

យោងតាម FDA អាមេរិក បានឲ្យដឹងថា ថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះនោះទេ។ ផ្អែកលើការរកឃើញពីការសិក្សាបន្តពូជនៅលើសត្វ ថ្នាំ Molnupiravir អាចបង្កគ្រោះថ្នាក់ដល់គភ៌ពេលប្រើចំពោះអ្នកមានផ្ទៃពោះ ដូច្នេះថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើអំឡុងពេលពពោះ។ ការសិក្សាលើសត្វកណ្ដុរញី អំឡុងពេលពពោះឃើញមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយមានភាពមិនប្រក្រតីពីកំណើត ឬ អាចឲ្យរលូត ឬ ខូចខាត និងប៉ះពាល់ដល់សរីរាង្គខាងក្នុងរបស់ទារក។
យ៉ាងណាក៏ដោយ ថ្នាំ Molnupiravir ក៏អាចត្រូវគ្រូពេទ្យចេញវេជ្ជបញ្ជាដល់ស្ត្រីពពោះដែរ បើសិនជាគ្រូពេទ្យសន្មត់ថា អត្ថប្រយោជន៍នៃការព្យាបាលដោយថ្នាំ Molnupiravir មានខ្ពស់ជាងហានិភ័យ និងពេលគ្រូពេទ្យបានពិគ្រោះណែនាំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមានក្រោយប្រើថ្នាំនេះព្យាបាលជំងឺកូវីដ -១៩ អំឡុងពេលពពោះបានច្បាស់លាស់។
ដូចគ្នានេះដែរ FDA អាមេរិកបានបញ្ជាក់ថា ថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ ក៏មិនត្រូវបានណែនាំឲ្យប្រើលើអ្នកមានអាយុក្រោម ១៨ឆ្នាំ ឬប្រើមុនឆ្លង ឬក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនណែនាំឲ្យប្រើលើសពី ៥ថ្ងៃជាប់គ្នាឡើយ។

ការប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ ក៏មិនណែនាំឲ្យប្រើចំពោះស្ត្រីបំបៅដោះកូនដូចគ្នា ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ពីឥទ្ធិពលថ្នាំទៅលើសុខភាពស្ត្រី និងកូនបៅដោះនៅឡើយ។ ប៉ុន្តែ អត្ថប្រយោជន៍នៃការប្រើប្រាស់ Molnupiravir ក្នុងពេលបំបៅកូនដោយទឹកដោះម្ដាយអាចលើសពីហានិភ័យដែលអាចកើតមាន។ ទោះយ៉ាងណាក៏ដោយ ការពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចប្រើគឺសំខាន់ ដើម្បីចៀសវាងហានិភ័យ និងជ្រើសរើសមធ្យោបាយព្យាបាលផ្សេងដែលស័ក្ដិសមបំផុតសម្រាប់យើង៕
ចុចអាន៖គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


