ព័ត៌មានអន្ដរជាតិ
តម្លៃថ្នាំកូវីដ Molnupiravir នៅ វៀតណាម សមល្មមសម្រាប់ទិញប្រើប្រាស់ (មានវីដេអូ)
យោងតាមប្រភពជាច្រើនពីក្រុមហ៊ុនផលិតឱសថវៀតណាមបានឲ្យដឹងថា តម្លៃលក់ថ្នាំព្យាបាលកូវីដ Molnupiravir តាមការរំពឹងទុកគឺត្រឹមតែប្រហែល ៣០ ម៉ឺនដុង (១៣ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយប្រអប់ ឬមួយដូស ។

ប្រភពបានបញ្ជាក់ថា ថ្នាំ Molnupiravir អាចចាប់ផ្ដើមចែកចាយលក់ក្នុងតម្លៃ ១៣ ដុល្លារក្នុង ១ ដូស ដែល ១ ដូសស្មើនឹង ១ ប្រអប់ មាន ២០ ទៅ ៤០ គ្រាប់ តាមការណែនាំដោយក្រុមហ៊ុនផលិត ចាប់ពីសប្តាហ៍នេះនៅឱសថស្ថានជិត ៥០០ កន្លែងក្នុង ៦៣ ខេត្តក្រុង ។
ការដាក់ចេញតម្លៃលក់ថ្នាំ Molnupiravir កើតឡើង បន្ទាប់ពីកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ក្រសួងសុខាភិបាលលវៀតណាមបានអនុម័តជាលើកដំបូងនូវថ្នាំគ្រាប់ប្រឆាំងកូវីដផលិតក្នុងស្រុកចំនួន ៣ ប្រភេទដែលមានផ្ទុកសារធាតុ Molnupiravir សម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងប្រទេស ។

ថ្នាំទាំង ៣ នោះមានថ្នាំ Molravir 400 របស់ក្រុមហ៊ុន Boston Vietnam Pharma (មានមូលដ្ឋាននៅខេត្ត Binh Duong) ថ្នាំ Movinavir 200 មីល្លីក្រាម ផលិតដោយក្រុមហ៊ុន Mekophar Chemical Pharmaceutical (មានមូលដ្ឋាននៅទីក្រុងហូជីមិញ) និងថ្នាំ Molnupiravir Stella 400 មីល្លីក្រាម ផលិតដោយក្រុមហ៊ុន Stellapharm JV Co. (នៅខេត្ត Binh Duong) ។
ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលវៀតណាមមើលឃើញថា ថ្នាំនេះនឹងកាន់តែងាយស្រួលប្រើប្រាស់សម្រាប់សាធារណជនទូទៅ នៅពេលដែលករណីឆ្លងកូវីដនៅក្នុងប្រទេសវៀតណាមកំពុងកើនឡើងដល់កំណត់ត្រាថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជាមានអត្រាការចាក់វ៉ាក់សាំងខ្ពស់ក្នុងចំណោមប្រជាជនជាទូទៅក៏ដោយ ។

គួរបញ្ជាក់ថា ថ្នាំ Molnupiravir ត្រូវបានប្រើដើម្បីព្យាបាលលើអ្នកជំងឺកូវីដដែលជាមនុស្សពេញវ័យក្នុងកម្រិតស្រាលទៅមធ្យមដើម្បីការពារការវិវត្តរោគសញ្ញាទៅជាជំងឺធ្ងន់ធ្ងរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNS
ចុចអាន ៖ ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


