សុខភាព
ក្បួនត្រឹមត្រូវ ប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ មានប្រសិទ្ធភាពបំផុត
យោងតាមសេចក្តីជូនដំណឹងរបស់គណកៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំទប់ទល់នឹងជំងឺរាតត្បាតសកល ក្រុមការងារបាននាំចូលឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។

ប្រភពដដែល បញ្ជាក់ថា បុគ្គលម្នាក់ មានសិទិ្ធបញ្ជាទិញថ្នាំនេះពី ៥ ដល់ ១០ ដូស ខណៈមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី ១០ ដល់ ២០០ ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦៤ ដុល្លារអាមេរិក ក្នុង ១ដូស។ ដោយឡែក សាធារណជន អាចជាវឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទនេះ បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ ។
ជាមួយគ្នានេះ ពលរដ្ឋដែលមានបំណងទិញឱសថ Molnupiravir សម្រាប់ព្យាបាលតាមផ្ទះ គប្បីស្វែងយល់ពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំ ដើម្បីជំរុញថ្នាំឱ្យមានប្រសិទ្ធភាពល្អ។
ផ្អែកតាមការជូនដំណឹងរបស់គណកៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱសថ Molnupiravir ជាប្រភេទថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលតម្រូវឱ្យលេប ដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយ និងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដទម្រង់ដើម ព្រមទាំងវីរុសបំប្លែងខ្លួនដទៃជាច្រើនប្រភេទទៀត។
ដូច្នេះហើយ ដើម្បីប្រើឱសថនេះឱ្យមានប្រសិទ្ធភាព ត្រូវលេបម្ដង ៤គ្រាប់ កម្រិត ២០០មីលីក្រាម។ ថ្នាំ Molnupiravir លេប ២ដង ក្នុងមួយថ្ងៃ បន្ទាប់ពីបាយរួច ឬពោះទទេក៏បាន និងត្រូវលេបរយៈពេល ៥ថ្ងៃជាប់ៗគ្នា ក្រោយធ្វើរោគវិនិច្ឆ័យវិជ្ជមាន។ ក្រៅពីនោះគួរលេបជាមួយទឹក ១កែវ ហាមបើកគ្រាប់ កិនបំបែក និងទំពារជាដើម៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឱសថចិន LianHua និងថ្នាំគ្រាប់ Molnupiravir ខុសគ្នាដូចម្ដេច?
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


