Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំ Molnupiravir ក៏មានប្រសិទ្ធភាព ប្រឆាំង អូមីក្រុង

បានផុស

នៅ

ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ Molnupiravir របស់ក្រុមហ៊ុន Merck មានយន្តការធ្វើសកម្មភាពដែលអាចប្រឆាំងមេរោគ អូមីក្រុង និងវីរុសបំប្លែងខ្លួនផ្សេងទៀតបាន។ នេះបើតាមការអះអាងរបស់នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃចន្ទទី១០ខែមករា។

លោក Dean Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Merck បាននិយាយនៅឯសន្និសីទថែទាំសុខភាពប្រចាំឆ្នាំរបស់ JP Morgan ថា “យើងមានទំនុកចិត្តមុតមាំថា ថ្នាំនេះនឹងមានឥទ្ធិពលជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង។ យន្តការនៅក្នុងម៉ូលេគុល នឹងធ្វើការប្រយុទ្ធប្រ​ឆាំង អូមីក្រុង ហើយខ្ញុំគិតថា វាប្រឆាំងវីរុសបំប្លែងខ្លួននានាដែលកើតឡើងនាពេលអនាគត។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យចុងក្រោយកាលពីខែវិច្ឆិកាឆ្នាំមុនស្តីពីប្រសិទ្ធភាពរបស់ថ្នាំ Molnupiravir ប្រឆាំងនឹង អូមីក្រុង មិនទាន់មាននៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះ បង្ហាញប្រសិទ្ធភាព៣០ភាគរយ ក្នុងការកាត់បន្ថយការចូលព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺចំនួន១,៤៣៣នាក់។

យ៉ាងណាក្តី ទិន្នន័យនេះបានបង្ហាញពីប្រសិទ្ធភាពតិចជាងមុនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងតួលេខមុនដែលមាន ៥០ភាគរយ។

គួរបញ្ជាក់ថា ថ្នាំគ្រាប់នេះបានទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីខែមុន ក៏ដូចជានៅក្នុងប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេស ជប៉ុន និងឥណ្ឌាផងដែរ ខណៈប្រទេសផ្សេងៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម