Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ ជំងឺមហារីក​ច្រមុះ​!

បានផុស

នៅ

Nasopharyngeal Cancer ជា​ជំងឺមហារីក​ ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ និង​ខាងលើ​បំពង់ក ដែល​ពាក្យ​បច្ចេកទេស​ឲ្យ​តំបន់​នេះ​ថា “Nasopharynx”​។​

​ក​) រោគសញ្ញា

​នៅ​ដំណាក់កាល​ដំបូង ជំងឺមហារីក​ច្រមុះ ពុំ​ស្ដែង​នូវ​សញ្ញា​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​ទេ​។ រោគសញ្ញា​មួយចំនួន​ ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ដូច​ខាងក្រោម​

– មាន​ឡើង​កូនកណ្ដុរ​នៅ​ក​

– ឈាម​ច្រមុះ​

– តឹង​ច្រមុះ​ភាគច្រើន​មួយ​ចំហៀង​

– សណ្តាប់​មានការ​ធ្លាក់​ចុះ​នៅ​ត្រចៀក​ម្ខាង​

– ហ៊ឹងត្រចៀក​

– ឈឺក្បាល​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) មូលហេតុ​បង្ក

​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ច្រមុះ នៅ​មិនទាន់​ដឹង​ពិតប្រាកដ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើតមាន​ជំងឺ​នេះ

– ទីតាំង​ភូមិសាស្ត្រ ដូចជា​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ឬ​អាស៊ី​ខាងកើត​

– ការបរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine : អាហារ​ដែល​មាន​កម្រិត​អំបិល​ខ្ពស់ ប្រឡាក់​ហាល​ឲ្យ​ស្ងួត​រួច​អាំង (​សាច់ ឬ​ត្រី​)

– អ្នក​ប្រកបរបរ​ ដែល​ទាក់ទង​ជាមួយ​ឈើ​-​ជាងឈើ​

– Epstein-Barr Virus

– ប្រវត្តិ​ក្រុម​គ្រួសារ ​ដែល​កើត​ជំងឺ​នេះ​(Nasopharyngeal Cancer)

​គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ

– ការ​ឆ្លុះ​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្គ​ប់ ប្រើ​កាំ​មេ​រ៉ា​ឆ្លុះ​ចូល​ក្នុង​ច្រមុះ​រហូតដល់​ផ្នែក​ខាងក្រោយ Nasopharynx

– ការ​ច្រឹប​សាច់: ត្រូវ​ច្រឹប​សាច់​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ ដើម្បី​ធ្វើការ​ពិសោធន៍​កោសិកា​មហារីក Pathology and Immmuno-histo-chemistry

– ធ្វើ CT-Scan ឬ MRI

– Panendoscopy

​ឃ​) ការព្យាបាល

– ការព្យាបាល​ដោយ​កាំរស្មី តាម​វិធីសាស្ត្រ​ទំនើប (Modern Radiotherapy)

– ការចាក់​ថ្នាំ​គីមី (Chemotherapy)

– ការវះកាត់​ក្នុងករណី​ខ្លះ​

​មិន​មាន​វិធានការ​សម្រាប់​ការពារ​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ច្រមុះ​ទេ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​ដោយ​កត្តា​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ដូចនេះ​ក្នុងនាម​ជា​គ្រូពេទ្យ​ជំនាញ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ដែល​មាន​ប្រវត្តិ​ឈាម​ច្រមុះ ឬ​តឹង​ច្រមុះ​ជាប្រចាំ សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ត្រចៀក ច្រមុះ បំពង់ក និង​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម