ព័ត៌មានអន្ដរជាតិ
ថ្នាំព្យាបាលជំងឺមហារីកជាង ១០ប្រភេទ ត្រូវបានអនុញ្ញាតឲ្យចាក់នៅវៀតណាម ហើយ
វៀតណាម ប្រកាសថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria បានទទួលអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលនៅប្រទេសរបស់ខ្លួនហើយ។

តាមការផ្សាយរបស់ VN Express នៅថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ដោយដកស្រង់ប្រភពពីរដ្ឋបាលឱសថវៀតណាម, ថ្នាំនេះទទួលបានភ្លើងបៃតង ឲ្យប្រើប្រាស់ជាផ្លូវការរយៈពេល៣ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ត្បិតត្រូវបានអនុញ្ញាតឲ្យចាក់ឆាប់ៗនេះមែន ប៉ុន្តែវៀតណាមមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ឡើយ។
ថ្នាំចាក់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Biocad របស់រុស្ស៊ី និងចុះបញ្ជីដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ វាមានប្រសិទ្ធភាពព្យាបាលជំងឺមហារីកជាង១០ប្រភេទ រួមមាន មហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងមហារីកតម្រងនោមជាដើម។
ថ្នាំនេះមានផ្ទុកសារធាតុសកម្ម Pembrolizumab ហើយត្រូវបានគេប៉ាន់ស្មានថា មួយដបមានតម្លៃប្រមាណ ៥៨០ ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ធ្វើតេស្តថ្នាំចាក់ព្យាបាលជំងឺមហារីក ដោយជោគជ័យ និងត្រៀមដាក់លក់លើទីផ្សារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


