សុខភាព
ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះ អាចមានឈាមកកក្នុងខួរក្បាល
ពេលកូននៅតូចតែងជួបឧបទ្ទវហេតុដួលប៉ះទង្គិចត្រូវក្បាលសឹងតែគ្រប់គ្នា ព្រោះចាប់ពីវ័យ ៨ ខែទៅ ៥ ឆ្នាំកូនកំពុងពេញរពឹស ហើយទោះជាយើងមានការប្រុងប្រយ័ត្នយ៉ាងណាក៏ពិបាកគេចផុតដែរ។ ដូចនេះហើយអាណាព្យាបាលតែងតែលើកជាសំណួរថា តើក្រោយគ្រោះថ្នាក់កូនមានរោគសញ្ញាបែបណា ទើបនាំកូនទៅពេទ្យ?
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ក្រោយកូនមានគ្រោះថ្នាក់ប៉ះចំក្បាល ម៉ាក់ប៉ាត្រូវតាមដានអាការៈកូនឲ្យបានដិតដល់។ ករណីកូនត្រឹមរបួសសើស្បែកមិនបាច់ភិតភ័យពេកទេ គ្រាន់តែរកអ្វីត្រជាក់មកស្អំពីលើឲ្យបាត់ពក ជាំ ឬបើរបកស្បែកអាចយកស្បែកលាបរបួសបាន។

តែបើក្នុងករណីត្រូវខ្លាំង ហើយកូនស្ថិតក្នុងស្ថានភាពដូចខាងក្រោមនេះវេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះណែនាំឲ្យយកកូនទៅជួបគ្រូពេទ្យជាប្រញាប់៖
– បែកក្បាលហូរឈាមខ្លាំង
– សន្លឹមមិនលេង
– មិនកម្រើក ឬមិនដឹងខ្លួន
– សន្លប់
– វិលមុខ
– យំព្រោះឈឺចាប់ខ្លាំង
– ក្អួត
– ក្ដោបក្បាល ព្រោះឈឺចាប់
– ពិបាកដកដង្ហើម
– មានអាការៈកន្ត្រាក់ៗ
– ច្រឡំ ឬវង្វេងវង្វាន់
– ប្រស្រីភ្នែករីកមិនស្មើគ្នា
– ខ្សោយអវយវៈមួយចំហៀង

អាការៈដែលបានរៀបរាប់ខាងលើសុទ្ធតែជាសញ្ញានៃឈាមកកក្នុងខួរក្បាល និងការប៉ះពាល់ចំសរសៃប្រសាទណាមួយ។ ជម្រើសល្អពេលកូនមានគ្រោះថ្នាក់ ដំបូងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឲ្យអ្នកមានជំនាញព្យាបាល និងវិនិច្ឆ័យពីស្ថានភាពរបួស ជាជាងទុកចោល ហើយគិតថាមិនអី នាំឲ្យមានកូនមានបញ្ហាកាន់តែធ្ងន់។ មួយវិញទៀតបើសង្កេតឃើញថា របួសធំពេក ទោះគ្រូពេទ្យថាមិនថ្វី យើងអាចយកកូនទៅថតស្កេនបាន ដើម្បីកុំឲ្យជាប់មន្ទិលសង្ស័យ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប
ចុចអាន៖ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


