សុខភាព
ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ
ដាក់ទូរស័ព្ទនៅហោប៉ៅមុខកន្លងមកយើងអាចដឹងត្រឹមថា អ្នកជក់បារី ផឹកស្រា សេពគ្រឿងញៀនជាហេតុនាំឲ្យមេជីវិតឈ្មោលធ្លាក់ចុះ។ វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ក្រៅពីជក់បារី ផឹកស្រា នៅមានករណីមួយចំនួនទៀតក៏ជាមូលហេតុនាំឲ្យមេជីវិតធ្លាក់ចុះដូចគ្នាផងដែរ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បន្តថាអ្នកដែលឧស្សាហ៍ជិះកង់ និងស្លៀកសម្លៀកបំពាក់រឹបតឹងជាប្រចាំ សុទ្ធតែប៉ះពាល់ដល់គុណភាពមេជីវិតដូចគ្នា ហើយចំណុចសំខាន់មួយទៀតការដាក់ទូរស័ព្ទដាក់ក្នុងហោប៉ៅមុខ។ ចំពោះការបកស្រាយពីមូលហេតុអស់ទាំងនោះមានដូចខាងក្រោម៖
១- ជិះកង់

ប្រសិនបើយើងជាអ្នកជិះកង់ ដើម្បីកម្សាន្តអារម្មណ៍ និងជាកីឡាដែលល្អចំពោះសុខភាព អាចជិះ កន្លះទៅ ១ ម៉ោង ឬយ៉ាងច្រើន ៣ ដងក្នុងមួយសប្ដាហ៍មិនមែនជាបញ្ហា។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តជិះកង់ទៅផ្លូវឆ្ងាយៗ ប្រាកដជាមានឯកសណ្ឋានត្រឹមត្រូវ ដែលខោត្រូវស្លៀកនោះតឹងរឹប។ ក្រៅពីនោះការជិះកង់យូរ សម្លៀកបំពាក់តឹងអង្គុយនឹងកែបកង់ជ័រយូរពេក ធ្វើឲ្យកើនឡើងកម្ដៅនៅពងស្វាស និងជាហេតុអាចសម្លាប់មេជីវិតឈ្មោលរបស់បុរសបានដែរ ព្រោះមេជីវិតឈ្មោលត្រូវការសីតុណ្ហភាពសមល្មម ដើម្បីរស់នៅ។ ដូចនេះបុរសដែលជិះកង់ច្រើនម៉ោង គឺមានគុណភាពមេជីវិតឈ្មោលទាប។
២- ខោតឹងៗ

សម្រាប់បុរសក៏ស្លៀកខោក្នុងជាមុនសិន ការស្លៀកខោទ្រនាប់រឹបតឹងខ្លាំងពេក វាមិនល្អសម្រាប់ស្បែករបស់យើង ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលទៀត ព្រោះខោទ្រនាប់រឹបតឹងក៏ធ្វើឲ្យមានការឡើងកម្ដៅពងស្វាស។ ប្រដាប់ភេទបុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់តឹងដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ ហើយបូករួមទាំងស្លៀកខោខោវប៊យក្រាស់ៗនាំឲ្យបរិវេណតំបន់បន្តពូជហប់ ស្អុះ គ្មានខ្យល់ចេញចូល សីតុណ្ហភាពបែបនោះដែលអាចរារាំងការផលិត និងការលូតលាស់ជីវិតឈ្មោល
៣- ដាក់ទូរស័ព្ទនៅហោប៉ៅមុខ

សារធាតុវិទ្យុសកម្មដែលចេញពីទូរស័ព្ទដៃ ក៏អាចកាត់បន្ថយចំនួនមេជីវិតឈ្មោល និងធ្វើឲ្យមេជីវិតឈ្មោល បាត់បង់គុណភាពក្នុងការបង្កកំណើត។ ហេតុនេះហើយបុរសដែលដាក់ទូរស័ព្ទក្នុងហោប៉ៅ ធ្វើឲ្យមេជីវិតឈ្មោលមានសុខភាពមិនល្អ ហើយទោះជាអាចបង្កកំណើតបាន ក៏អាចមិនល្អគ្រប់គ្រាន់
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ហើមសួតស្រួចស្រាវ ជាហានិភ័យខ្ពស់ដល់អាយុជីវិត!
ចុចអាន៖ញុំាហឹរ និងញុំាមិនទៀងពេល មិនមែនជាដើមចម នៃជំងឺក្រពះទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


