សុខភាព
មកដឹងពីជំងឺអ័រម៉ូនមួយប្រភេទ ធ្វើឲ្យមនុស្សរីកសាច់ដុំដូចយក្ស
ជំងឺ Acromegaly គឺជាជំងឺអរម៉ូនដែលវិវត្តន៍ ខណៈក្រពេញភីតូរីសរបស់អ្នកលូតលាស់ច្រើនជ្រុលធ្វើឲ្យឆ្អឹងរីកធំខុសប្រក្រតី បើជាកុមារគេហៅថាជំងឺ Gigantism ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនធំដែលអ្នកអាចសង្កេតដោយខ្លួនឯងបានរួមមាន ៖

- រីកប្រអប់ដៃ ប្រអប់ជើង
- រីកទម្រង់មុខ
- ស្បែកក្រាស់ហើយសម្បូរខ្លាញ់
- បែកញើសច្រើន និងមានក្លិនខ្លួន
- អស់កម្លាំង ឈឺសន្លាក់ ខ្សោយសាច់ដុំ
- បែកសំឡេង
- គេងស្រមុក
- ស្រវាំងភ្នែក
- ឈឺក្បាល
- រដូវមកមិនទៀងទាត់ (សម្រាប់ស្ត្រី)
- ការងាប់លិង្គ (សម្រាប់បុរស)
- មិនសូវមានអារម្មណ៍ផ្លូវភេទ ។

ក្នុងករណីមិនព្យាបាល សភាពជំងឺនឹងកាន់តែធ្ងន់ធ្ងរដូខាងក្រោម ៖
- លើសឈាម
- លើសកូឡេស្តេរ៉ុល
- មានបញ្ហាបេះដូង
- ជំងឺរលាកសន្លាក់ឆ្អឹង
- ជំងឺទឹកនោមផ្អែមប្រភេទទីពីរ
- ពកក
- លូតលាស់កោសិកាមហារីក
- គេងបាត់ដង្ហើម
- ខ្វាក់ភ្នែក ។
Acromegaly គឺជាជំងឺកម្រ ចំណែករោគសញ្ញាមួយចំនួនមិនសូវត្រូវបានចាប់អារម្មណ៍ជាច្រើនឆ្នាំទើបពិបាកព្យាបាល អ្វីដែលកាន់តែគួរឲ្យបារម្ភគឺវាអាចប៉ះពាល់ជីវិតទៀតផងក្នុងដំណាក់កាលធ្ងន់ធ្ងរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
កីឡា៦ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ផ្ទុះបាតុកម្មក្នុងប្រទេសមួយនៅ អឺរ៉ុប ប្រឆាំងការផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន