KPT+
Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់
ម៉ារីកើតនៅខែធ្នូ ឆ្នាំ១៨៧៤ មានបងប្អូន៨នាក់ រស់នៅក្នុងទីក្រុងឡុងដ៍ភាគខាងកើត គ្រួសាររបស់នាង មានជីវភាពក្រីក្រមែនពិត តែវាមិនមែនជា ឧបសគ្គសម្រាប់មនុស្សពូកែតស៊ូដូចនាងឡើយ។

ម៉ារីមានការងារជាគិលានុបដ្ឋាយិកាមួយរូប ដល់ពេលមានអាយុ ២៩ឆ្នាំ នាងបានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះថា ថូម៉ាស បេវ៉ាន (Thomas Bevan) រហូតដល់មានកូន ៤នាក់។ ម៉ារីមានសម្រស់ស្រស់ស្អាតណាស់ជាមួយនឹងសក់ពណ៌ត្នោតរបស់នាងជាអកុសលសម្រស់របស់នារីអភ័ព្វរូបនេះមិនឋិតឋេរយូរអង្វែងឡើយ រូបរាងរបស់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយសារតែជំងឺអាក្រូមេហ្គាលី (acromegaly) ដែលជាជំងឺម្យ៉ាងធ្វើឲ្យរាងកាយ និងអវៈយវៈលូតលាស់ធំខុសប្រក្រតី។

ស្ថានភាពជំងឺនេះអាចធ្វើឲ្យដៃជើងនិងមុខរីកធំដូចយក្ស ចំណែកមុខមាត់របស់ម៉ារីរីកធំមើលទៅដូចមនុស្សប្រុសមានសាច់ដុំជំងឺនេះមិនត្រឹមតែធ្វើឲ្យមុខមាត់អាក្រក់ប៉ុណ្ណោះទេ ថែមផ្ដល់នូវការឈឺចាប់នៅពេលឆ្អឹងរីកធំទៀតផង បញ្ហាសម្រស់ធ្វើឲ្យគេចាប់ផ្ដើមមើលលើមើលក្រោម រាល់ពេលនាងដើរទៅទីសាធារណៈផ្សេងៗ។ ជីវិតម៉ារីកាន់តែដុនដាបទៅបន្ទាប់ពីរៀបការបាន១១ឆ្នាំប្ដីរបស់នាងក៏ស្លាប់បាត់ទៅ នាងត្រូវរកប្រាក់ចិញ្ចឹមជីវិត ហើយរូបរាងរបស់នាងជាហេតុផលធ្វើឲ្យនាងពិបាករកការងារធ្វើណាស់។ ថ្ងៃមួយឱកាសការងារក៏បានមកដល់ មានកាសែតមួយគេផ្សព្វផ្សាយថាត្រូវការស្ត្រីអាក្រក់ជាងគេបំផុត នាងផ្ញើររូបថតទៅដាក់ពាក្យភ្លាមៗដោយមិនគិតយូរឡើយ។ ទោះជាម៉ារីមិនចូលចិត្តការតាំងពិពណ៌ខ្លួនឲ្យគេមើល និងមិនចង់ឃ្លាតឆ្ងាយកូនក្ដី ប៉ុន្តែស្ថានភាពគ្រួសាររបស់នាងត្រូវការប្រាក់ចាំបាច់ណាស់ ណាមួយគេផ្ដល់ប្រាក់ឱ្យនាងច្រើនគួរសមដែរ ដូច្នេះនាងអាចឲ្យកូនៗរបស់នាងចូលរៀនបាន ទើបនាងយល់ព្រម។ ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩២០ ធ្វើឲ្យម៉ារីល្បីពេញលើក្របកាសែតដែលបានប្រកាសនាងថាជា “ស្ត្រីដែលអាក្រក់បំផុតនៅលើផែនដី” ។

ក្រោយមក មានពាក្យចចាមអារ៉ាមថា ម៉ារីផឹកស្រាដល់ថ្នាក់ឈឺយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងជីវិតចុងក្រោយរបស់នាង ហើយបាត់បង់ទ្រព្យសម្បត្តិជាច្រើន ចំពោះការវិនិយោគខុស។ នាងទទួលមរណភាពនៅឆ្នាំ១៩៣៣ ហើយគេបានទុកសពនៅវាលកប់ខ្មោច Ladywell និង Brockley ក្នុងទីក្រុងឡុងដ៍ភាគខាងត្បូង តាមបំណងចុងក្រោយរបស់នាង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖គូស្នេហ៍កម្សត់ទាំង ៦ នេះ ក្លាយជារឿងសោកសៅបំផុត ក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖ការសិក្សារកឃើញថា សុនខសម្រក់ទឹកភ្នែកពេលជួបនឹងម្ចាស់ជាទីស្រលាញ់វិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


