សុខភាព
មិនដល់ ២ ថ្ងៃផង មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ សៀមរាប ពិនិត្យព្យាបាលជំងឺកុមារ ជាង ៤ ពាន់នាក់
នៅថ្ងៃទី ៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាប បានពិនិត្យព្យាបាលជំងឺកុមារចំនួន ៤,១០៤ នាក់ ក្នុងនោះកុមារកើតជំងឺធ្ងន់ធ្ងរ ៦៨៩ នាក់ ជាករណីថ្មី (newly admitted patients)។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះព្រឹកមិញ ឲ្យដឹងថា នៅថ្ងៃទី ៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ក្នុងខេត្តសៀមរាប មានកុមារច្រើនជាអតិបរមា ចំនួន ៤,១០៤ នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។

ចំណែកឯកុមារមានជំងឺធ្ងន់ធ្ងរចំនួន ៦៨៩ នាក់ ដែលជាករណីជំងឺចូលថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ដោយឡែក កុមារចំនួន ២,៤៨៤ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (inpatients)។ ក្នុងនោះ ករណីវះកាត់មានចំនួន ៥៧ នាក់។ រីឯ ស្ត្រីមានផ្ទៃពោះ ចំនួន ៥២២ នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះតាមដានផ្ទៃពោះ និងស្ត្រីសម្រាលកូនមាន ៦៣ នាក់។

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាប បានអរគុណដល់បុគ្គលិកទាំង ២,៥០០ នាក់ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយវិជ្ជាជីវៈ។
ជាមួយនោះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាប ក៏បានអរគុណផងដែរដល់មូលនិធិគន្ធបុប្ផាស្វីស (KFS) និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) ព្រមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែឧបត្ថម្ភគាំទ្រដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផា។
គួរជម្រាបថា សម្រាប់រាល់ការព្យាបាលជំងឺទាំងអស់ មិនមានការគិតប្រាក់សម្រាប់គ្រប់ៗគ្នា និងគ្មានការរើសអើងឡើយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


