Connect with us

សុខភាព

តើ​ការថត​វាស់​កំហាប់​ឆ្អឹង មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​លោកអ្នក​?

បានផុស

នៅ

​អត្ថប្រយោជន៍​នៃ​ការ​ថត​វាស់​កំហាប់​ឆ្អឹង ផ្តល់ជូន​លោកអ្នក​អំពី​ស្ថានភាព​សុខភាព​ឆ្អឹង​លោកអ្នក ដោយ​សុក្រឹត​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អាច​វិភាគ​ដឹង​ពី កំហាប់​ឆ្អឹង​ជា ៣​កម្រិត​៖ ឆ្អឹង​ធម្មតា ឆ្អឹង​ខ្សោយ (Osteopenia) និង​ឆ្អឹង​ពុក (Osteoporosis) ។​

២) ជំងឺ​ឆ្អឹង​ខ្សោយ និង​ឆ្អឹង​ពុក ជា​ជំងឺ​ដែល​អាច​ការពារ និង​ព្យាបាល​បាន ជាពិសេស​បើ​រកឃើញ​នៅ​ដំណាក់កាល​ដំបូងៗ ។​

៣) អាចឲ្យ​យើង វាយ​តម្លៃ​ហានិភ័យ នៃ​ការបាក់​ឆ្អឹង (Fracture risk) ដែល​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​និង​បង្ការ​ជាមុន​។​

៤) ថត​ដើម្បី​តាមដាន​វាយ​តម្លៃ​ប្រសិទ្ធិភាព​នៃ​ការព្យាបាល ប្រកបដោយ​សុក្រឹត​ភាព​ខ្ពស់​។​

៥) ​ជា​ការ​ថត​សាមញ្ញ ប្រសិទ្ធិភាព​ខ្ពស់ រហ័ស និង មាន​សុវត្ថិភាព​បំផុត​។​

«​សូម​អញ្ជើញ​លោក​-​លោកស្រី មក​ថត​ពិនិត្យ ដើម្បី​ស្វែងយល់​អំពី​សុខភាព​ឆ្អឹង​របស់លោក​អ្នក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ពិគ្រោះ​ផ្ទាល់​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​យើង​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មិនមែនជាការលេងសើច ជំងឺ​តេតាណូស​ អាច​បណ្តាល​ឲ្យ​មនុស្សស្លាប់​បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម