កា​រព្យាបាល​តម្រង​កែវភ្នែក​ស្រអាប់​ ដោយ​កាំរស្មី (YAG-Capsulotomy)
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កា​រព្យាបាល​តម្រង​កែវភ្នែក​ស្រអាប់​ ដោយ​កាំរស្មី (YAG-Capsulotomy)

បានផុស

នៅ

​ជំងឺភ្នែកឡើងបាយ​ គឺជា​ជំងឺ​ដែល​កែវភ្នែក​ភ្លឺ​ថ្លា​ពី​ធម្មជាតិ​របស់​អ្នក​ប្រែជា​ស្រអាប់​ស ធ្វើ​ឲ្យ​គំហើញ​របស់​អ្នក​ធ្លាក់​ចុះ​ស្រវាំង​បន្ដិច​ម្ដងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺភ្នែកឡើងបាយ​អាច​ព្យាបាល​ជាសះស្បើយ​ តាមរយៈ​ការវះកាត់ និង​ការ​ប្រើ​ម៉ាស៊ីន Phacoemulsification បូម​យក​កែវភ្នែក​ដែល​ស្រអាប់​ចេញ ដោយ​រក្សាទុក​នូវ​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​របស់​អ្នកជំងឺ​ ដើម្បី​ដាក់​កែវ​សិប្បនិម្មិត​ថ្លា​ចូល​ក្នុង​តម្រង​កែវ​នេះ​វិញ​។ ក្រោយ​ការវះកាត់​ភ្នែក​ឡើងបាយ​អ្នកជំងឺ​អាច​មើល​ឃើញ​ច្បាស់​ឡើងវិញ​។ តាម​ការសិក្សា​ស្រាវជ្រាវ​នៅលើ​ពិភពលោក​ក្នុង​រយៈពេល ពី​២ ទៅ ៥​ឆ្នាំ អ្នក​ដែល​បាន​បក​បាយ​ភ្នែក​រួចហើយ​អាច​មាន​បញ្ហា​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​ឡើង​ស្រអាប់​ ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ ដូច​មាន​បាយ​ភ្នែក​ម្ដងទៀត​។ អាការ​:​ទាំងនោះ​រួមមាន​ដូច​ខាងក្រោម​៖

-​ស្រវាំងភ្នែក​ជាង​មុន​បន្តិច​ម្ដងៗ​លក្ខណ​:​ស្រដៀង​នឹង​មុន​ពេល​បក​បាយ​

-​ចាញ់​ពន្លឺ​ថ្ងៃ​

-​មើល​ឃើញ​ចំណាំង​ផ្លាត​ពន្លឺ​ខុសធម្មតា​

-​អាច​ហៀរ​ទឹកភ្នែក​ពេល​ត្រូវ​ពន្លឺ​ខ្លាំង​

​ក្នុងករណី​មាន​រោគសញ្ញា​ដូចខាងលើ សូម​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ ដើម្បី​ទទួល​ការព្យាបាល​ដោយ​ការបាញ់​កាំរស្មី​ឡេ​ស័​រលាង​ទម្លុះ​ស្រទាប់​កែវ​ដែល​ឡើង​ស្រអាប់​នេះ​ដោយ​បច្ចេកទេស YAG-Capsulotomy ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​មើលឃើញ​ច្បាស់​ឡើងវិញ​។ បច្ចេកទេស​នេះ​ជាការ​ព្យាបាល​ដែល​មិនមាន​ការឈឺចាប់ មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​ខ្ពស់ ដោយមាន​ផលប៉ះពាល់​តិចតួច​បំផុត​។ ការព្យាបាល​ចំណាយពេល​ត្រឹមតែ ៥ ទៅ ១០​នាទី ដោយ​មិនចាំបាច់​មានការ​វះកាត់​ម្តងទៀត​នោះទេ​។​

​សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន និង​ប្រឹក្សា​យោបល់​បន្ថែម​ចំពោះ​ការពិនិត្យ និង​ព្យាបាល​បញ្ហា​ស្រទាប់​តម្រង​កែវ​ស្រអាប់​នេះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៣ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services