សុខភាព
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន: ជំងឺកូវីដ-១៩ បម្លែងថ្មី អាចចម្លងពី៦ ទៅ៧ នាក់ក្នុងពេលតែមួយ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទាក់ទងច្បាប់ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ ថា ជំងឺកូវីដ-១៩ បម្លែងថ្មី មានលទ្ធភាពចម្លងបានលឿនជាងមុន គឺអាចការចម្លងពី ៦ទៅ៧នាក់ ក្នុងពេលតែមួយ ដែលវីរុសមុន គឺអាចចម្លងតែ៣ ឬ ៤នាក់ ប៉ុណ្ណោះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា កូវីដ១៩ ដែលបម្លែងថ្មីនេះ មានលទ្ធភាពនៃការចម្លងលឿនហើយអាចវ៉ៃលុកលឿនធ្វើឲ្យមនុស្សស្លាប់ទៀតផង។ ការចម្លងត្រូវបានរកឃើញ ៧នាក់ក្នុងពេលតែមួយ បើយើងប្រៀបធៀបនឹងការចម្លងនៅពេលមុនមានតែ ៣ ទៅ ៤នាក់ ប៉ុន្តែមកដល់វីរុសកូវីដ-១៩ ថ្មីនេះ ការចម្លងគឺ ៦ ទៅ ៧នាក់។ លោកស្រីបន្តថា វីរុសកូវីដថ្មីនេះសាហាវជាងមុនៗ ដែលដែលអាចធ្វើឱ្យបុគ្គលស្លាប់បាន ដែលថ្មីៗនេះ មានមានករណីស្លាប់ម្នាក់រួចទៅហើយ ។ ជាមួយគ្នានេះ ក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយ សង្គ្រោះ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន វីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថា វានៅទីណាខ្លះនោះទេ ។ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។ ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់លើស្ថានភាពឆ្លងរបស់វីរុសកូវីដ-១៩ បម្លែងថ្មី ដូច្នេះ ពេលនេះ បើមិនមានករណីចាំបាច់ទេ សូមនៅផ្ទះ កុំចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏មិនត្រូវបង្កការជួបជុំគ្នាច្រើននោះដែរ ដូចជាពិធីមង្គលការ និងបុណ្យសាសនាផ្សេងៗ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ដំណាក់កាលនេះជាដំណាក់លំបាក ដែលបុគ្គលគ្រប់រូបមានកាតព្វកិច្ចចាំបាច់ក្នុង ការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើម ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលទាំងអស់គ្នា ហើយបរាជ័យ ឬជោគជ័យលើការប្រយុទ្ធនឹងកូវីដ-១៩ នាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


